• 2018-06-01 03:48:12
  • ព័ត៌មាន

មាន​បញ្ចុះ​តម្លៃ​ច្រើន​មុខនៅ​ពិព័រណ៍​អាពាហ៍ពិពាហ៍​ស្អែក​នេះ​ ទោះ​​អត់​គម្រោង​ការ​កុំ​ខាន​ឲ្យ​សោះ

  • 2018-06-01 03:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​អាពាហ៍ពិពាហ៍​ដែល​មាន​ការ​ចូល​រួម​ពី​គូ​ស្នេហ៍ និង​យុវវ័យ​ប្រមាណ​ជាង ២ម៉ឺន​នាក់​កាល​ពី​ឆ្នាំ​មុន​នឹង​បង្ហាញ​មុខ​ជា​លើក​ទី៣ រយៈពេល២ថ្ងៃ នៅ​ថ្ងៃ​សៅរ៍ ទី២ស្អែក​នេះ​ និង​ថ្ងៃ​អាទិត្យ​ ទី​៣ មិថុនា ២០១៨​នេះ ចាប់​ពីម៉ោង៨ព្រឹក ដល់៨យប់ នៅ​អាគារ​កោះ​ពេជ្រ ជា​មួយ​នឹង​ការ​ចូលរួម​តាំង​បង្ហាញ​សេវាកម្ម និង​ផលិតផល​ផ្គត់​ផ្គង់​អាពាហ៍ពិពាហ៍​ពី​ក្រុមហ៊ុន​ល្បី​ៗ​ជាង​១០០ស្ដង់។ នេះ​បើ​តាម​ប្រកាស​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​​របស់​ក្រុមហ៊ុន​អនុស្សារ​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​រៀប​ចំ​ពិព័រណ៍​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ២០១៨។​​​

សន្និសីទ​សារព័ត៌ស្តីពីពិព័រណ៍​អាពាហ៍ពិពាហ៍​២០១៨

លោក សេង ពិសិដ្ឋ អគ្គនាយក​ក្រុមហ៊ុន​អនុស្សារ​បាន​ឲ្យ​ដឹង​ថា៖«ការ​រៀប​ចំ​គម្រោង​ហិរញ្ញវត្ថុ​ជា​រឿង​សំខាន់​សម្រាប់​មង្គលការ កុំ​ឲ្យ​ថ្ងៃ​ល្អ​របស់​អ្នក​ក្លាយ​ជា​សំពាធ​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​ក្រោយ។ ដូច្នេះ​ពិព័រណ៍​អាពាហ៍ពិពាហ៍​​លើក​ទី៣​នេះ បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចូល​រួម ឲ្យ​ចំណេញ​ពេល​វេលា​សម្រាប់​ការ​ជ្រើសរើស​សេវាកម្ម​រៀបចំ​មង្គល​ការ ស្គាល់​ក្រុមហ៊ុន​ផ្គត់​ផ្គង់ ​និង​តម្លៃ​ពិសេស​ៗ​តាម​ស្ដង់​នី​មួយៗ និង​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ត្រឹមត្រូវ​ និង​​មាន​ប្រសិទ្ធិភាព​អំពី​សេវាកម្ម និង​ហិរញ្ញវត្ថុ​ពី​ក្រុមហ៊ុន​ដល់​ទៅ​ជាង​៥០»។​

ក្រុមហ៊ុន Cambodia Brewery Limited ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ក្នុង​ពិព័រណ៍​នេះ នឹង​ចូល​រួម​តាំង​បង្ហាញ​ស្រាបៀរ​របស់​ខ្លួន​រួម​មាន​ ស្រាបៀរ Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout ជាមួយ​នឹង​ការ​ថែម​ជូន​នូវ​សន្លឹក​ឆ្នោត​សម្រាប់​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ទៅ​តាម​ប្រទេស​ផ្សេង​ៗ​រួមមាន ប្រទេស​បារាំង ជប៉ុន ថៃ និង​ការ​ថែម​ជូន​ជា​កញ្ចប់​ពិសេស​ផ្សេងៗ​ទៀត។

កញ្ញា ខៀន ណារី ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Inthanou ដែល​ជា​ម្ចាស់​សហការ​ឧបត្ថម្ភ​នៃ​ពិព័រណ៍​អាពាហ៍ពិពាហ៍​នេះ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា នឹង​ផ្ដល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់​ ៣០​% លើ​ពូក​គ្រប់​ប្រភេទ​ដែល​ជា​ផលិតផល​មាន​គុណភាព​ខ្ពស់​ពី​អាមេរិក។ ក្រុមហ៊ុន​ធំ​ៗ​ផ្នែក​ខាង​ផ្គត់​ផ្គង់​មង្គលការ​ផ្សេង​ៗ​ទៀត ដែល​នឹង​រួម​គ្នា​ធ្វើ​ការ​បញ្ចុះ​តម្លៃ​ចាប់​ពី​១០% ដល់​៥០% ជាមួយ​នឹង​ការ​ផ្ដល់​ជូន​កញ្ចប់​ពិសេស​ៗ​នៅ​ពិព័រណ៍​អាពាហ៍ពិពាហ៍​លើក​ទី​៣ មាន​ដូចជា៖

  • សម្អាង​ការ និង​ពិធី​ការ៖ សម្អាង​ការ​ណុប​ដា​ណេ សម្អាង​ការ​ក្រវាន់ សម្អាង​ការ​ពិធី​មង្គល ពិធីការ​ឈូក​ប្រណិត

  • គ្រឿង​លម្អ និង​តុប​តែង​ផ្កា៖ សុង​ស៊ុន​តុប​តែង​ផ្កា, Rainbow, Water Decoration, Elegant Decoration, Heamon

  • ថត​រូប៖ home photography, KPR, Best Solution, MOCO Photography, pepper media

  • សណ្ឋាគារ និង វីឡា៖ Orkide Villa, Sokha Hotel និង Himawari Hotel

  • គ្រឿង​សង្ហារឹម និង រថយន្ត៖ Inthanou, MG

  • កាត់​សម្លៀក​បំពាក់ និង​ផលិតផល​ថែ​សម្រស់៖ Nearsa Fashion Shop, the bridal shop, Magabelle, Pharmacie de la Gere  

  • ធនាគារ និង​ធានា​រ៉ាប់រង៖ CIMB, Canadia, Active People និង Sovanphum Life Insurance

  • ចំណីអាហារ និង​ភេសជ្ជៈ៖ Jack Daniels, Vodka Cruiser, Magers, ទឹក​សុទ្ធOral, Dream Catering, Platoza coffee, KFC, Lapop, Nom Pav, Nham Central, Aroy, Tokyo Chesses Toast, ChaTraMue -ល-។

ការ​បង្ហាញម៉ូដ​សម្លៀកក្នុង​ពិព័រណ៍​អាពាហ៍ពិពាហ៍ ២០១៧

ពិព័រណ៍​ប្រចាំ​ឆ្នាំ​នេះ នឹង​ផ្ដល់​ភាព​កម្សាន្ត​សប្បាយ​ដល់​អ្នក​ចូល​រួម ជាមួយ​នឹង​កម្មវិធី​ពិសេស​ៗ​ដូចជា ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​អាពាហ៍ពិពាហ៍​បែប​សម័យ​ និង​បុរាណ​ពី​បណ្ដា​សម្អាង​ការ​ល្បី​ៗ នឹង​មាន​ការ​សម្ដែង​សិល្បៈ​តាម​បែប​ប្រពៃណី និង​វប្បធម៌​ខ្មែរ​ដូចជា ពិធី​ចូល​ម្លប់ របាំ​ជូនពរ និង​ការ​ប្រគំ​ភ្លេង​កម្សាន្ត​ជាច្រើន។

អត្ថបទ៖ លីដា

មតិយោបល់