• 2018-06-05 02:14:11
  • ព័ត៌មាន

ទីបំផុត! អារ៉ាប៊ីសាអ៊ូឌីតផ្ដល់ប័ណ្ណបើកបរដល់ស្ត្រីដំបូងគេបង្អស់ (មានវីដេអូ)

  • 2018-06-05 02:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ ចន្ទ​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​ថា អារ៉ាប៊ីសាអ៊ូឌីត​ចាប់​ផ្តើម​ផ្តល់​ប័ណ្ណ​បើកបរ​លើក​ដំបូង​ដល់​ស្ត្រី ក្រោយ​រយៈ​ពេល​ជា​ច្រើន​ទសវត្ស។

ទី​ភ្នាក់​ងារ​សារព័ត៌មាន​ផ្លូវការ​ឲ្យ​ដឹង​ថា "ក្រុម​ស្ត្រី​ដំបូង​គេ​នៅ​ថ្ងៃ​នេះ​ទទួល​បាន​ប័ណ្ណ​បើកបរ​នៅ​អារ៉ាប់ប៊ីសាអូឌីត​ហើយ។ អគ្គនាយក​ចរាចរ បាន​ចាប់​ផ្ដើម​ទទួល​ស្គាល់​ប័ណ្ណ​បើកបរ​អារ៉ាប់ប៊ីសាអូឌីត ជំនួស​ប័ណ្ណ​បើកបរ​អន្តរជាតិ។” លើស​ពី​នេះ​ទៀត អាជ្ញាធរ​នឹង​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ប័ណ្ណបើកបរ​នៅ​ទី​តាំង​ជា​ច្រើន​ទូទាំង​ប្រទេស ហើយ​ស្ត្រី​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ដ​សាក​ល្បង។

គួរ​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្ដូរ​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ អារ៉ាប់ប៊ីសាអូឌីត​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​ពិភពលោក​ដែល​ហាម​ឃាត់​ស្ត្រី​មិន​ឲ្យ​បើក​បរ។ ទោះយ៉ាងណា​ក៏​ដោយ ប្រទេស​នេះ​កំពុង​រៀប​ចំ​លុប​បំបាត់​ការ​ហាម​ឃាត់​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្ស​នេះ នៅ​ថ្ងៃ​ទី ២៤ ខែ​មិថុនា​ខាង​មុខ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់