• 2018-06-06 03:07:53
  • ព័ត៌មាន

ដឹងតួលេខ៦ខែនេះ និងមូលហេតុការចាយថវិកា១ដុំធំ ឲ្យកម្មការិនីសម្រាលកូន (មានវីដេអូ)

  • 2018-06-06 03:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ជាង​៦ខែ​ ដើម​ឆ្នាំ​២០១៨​នេះ ​មាន​កម្មការិនី​ប្រមាណ​ជាង​២ម៉ឺន​នាក់​ ដែល​ជា​សមាជិក ប ស ស បាន​សម្រាល​កូន​។

តួ​លេខ​ពី​អ្នក​នាំ​ពាក្យ ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ឲ្យ​ដឹង​ថា គិតចាប់ពីថ្ងៃទី១ ខែ​មករា ដល់ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ២០១៨នេះ មាន​ កម្មការិនី​២៣៧៨២នាក់ ដែល​គិត​ជា​ចំនួន​ទារក រាប់​បញ្ចូល​ទាំង​កូន​ភ្លោះ​ផង ​មាន​ចំនួន​ដល់​ទៅ​ ២៣៩៥២​នាក់ ដែល​ជា​ចំនួន​ដ៏​ច្រើន​មួយ។

រូបថត កម្មការិនីមានផ្ទៃពោះ (ប្រភពរូបហេ្វសប៊ុក)

ស្រប​នឹង​របាយការណ៍ នៃ​តួលេខ​កម្មការិនី​បាន​សម្រាល​កូន​នេះ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ បាន​ចំណាយ​ថវិកា​ជាង ២លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ផ្គត់ផ្គង់ ដោយ​សារ​តែ​ហេតុ​ទាំង​នេះ។

រូបតំណាង

​សូម​ទស្សនាវីដេអូ​ ការ​ពន្យល់​លម្អិត​ របស់ លោក ជាវ ប៊ុនរិទ្ធ ​អ្នក​នាំ​ពាក្យ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់ ប ស ស តាមរយៈ​កិច្ចសម្ភាស​ ជាមួយ​អ្នកសារព័ត៌មាន Sabay ដូចតទៅ។

រូបថត លោក ជាវ ប៊ុនរិទ្ធ

អត្ថបទ៖ ពៅ រក្សា

មតិយោបល់