• 2018-06-10 02:17:10
  • សេដ្ឋកិច្ច

កំណាត់ផ្លូវជាតិលេខ ៦ តម្លៃជិត ២៥០លានដុល្លារ នឹងសម្ពោធស្អែកនេះ

  • 2018-06-10 02:17:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវការ​កំណាត់​ផ្លូវជាតិ​លេខ​៦ ​ចាប់ពី​ថ្នល់កែង ខេត្តកំពង់ចាម (​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦១) ទៅ​អង្គ្រង ខេត្តសៀមរាបមាន​ប្រវែង​ជាង ២៤៨ គីឡូម៉ែត្រ បានចំណាយថវិកាប្រមាណ​ជាង ២៤៨,៨​លាន​ដុល្លារ​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨​ ខាងមុខនេះ​។ ពិធី​និង​ប្រារព្ធ​ធ្វើ​នៅក្នុង​ពហុកីឡាដ្ឋាន​ថ្មី​ខេត្តកំពង់ធំ ក្រោម​ការ​ចូលរួមជាអធិបតីនៃសម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

ការសាងសង់​ផ្លូវ​នេះ ត្រូវបាន​បែងចែក​ជា​២​កំណាត់​៖​កំណាត់​ទី​១ ចាប់ពី ថ្នល់កែង​-​ស្គន់​ក្នុង​ខេត្តកំពង់ចាម​ប្រវែង​២៨,៧២​គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ពង្រីក​ទៅ​៤​គន្លង​។​កំណាត់​ទី​២.​ចាប់ពី​ស្គន់​-​អង្គ្រង​(​ផ្លូវ​២​គន្លង​)​ប្រវែង​សរុប ២១៩,៨​គីឡូម៉ែត្រ ត្រូវបាន​ពង្រីក​ទទឹង​ផ្លូវ​ដល់​១២​ម៉ែត្រ ។ ក្នុងនោះ​ពី​ស្គន់​ទៅ​ស្ទឹងសែន​ខេត្តកំពង់ធំ​ប្រវែង ១០២,៩​គីឡូម៉ែត្រ និង​ចាប់ពី​ស្ទឹងសែន​ទៅ​អង្គ្រង ខេត្តសៀមរាប​ប្រវែង ១១៦,៩​គីឡូម៉ែត្រ​។​ កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co ., Ltd និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd ។

​គួរជម្រាបបន្ថែមថា ​តួនាទី​ផ្លូវជាតិ​លេខ ៦ នេះ​ជាសសៃឈាមសំខាន់សម្រាប់​ប្រទេស​កម្ពុជា​ ដែលត្រូវត​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​របស់​ទៅកាន់​ភាគ​កណ្ដាល​នៃ​ប្រទេស​នោះ​គឺ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ​ ឆ្ពោះ​ទៅកាន់​ខេត្តសៀម។ បច្ចុប្បន្នគេ​​កំពុង​តែ​បន្ត​កសាង​ផ្លូវ ៤ គន្លង​ពី​ថ្នល់កែង​ទៅទល់​ស្គន់ ហើយ​ចាប់ពី​ស្គន់​ទៅ​ខេត្តសៀមរាប​ក៏​ពង្រីក​ផ្លូវ​នេះ​យ៉ាង​ធំ​។ ផ្លូវ​នេះ​ជា​ផ្លូវ​ដឹកជញ្ជូន​ផង​និង​ក៏​ជា​ផ្លូវ​សម្រាប់អ្នកទេសចរ​ណ៍​ជាតិ និង អន្តរជាតិ​ធ្វ់​ដំណើរ​ទៅកាន់​ក្រុង​ទេសចរ​ណ៌​ផងដែរ ?

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់