• 2018-06-12 02:34:18
  • សេដ្ឋកិច្ច

អ្នក​រត់​កង់បី ដើរ​ទាន់​សម័យ​បច្ចេក​វិទ្យា មិន​ខ្វះ​អតិថិជន​រត់រក

  • 2018-06-12 02:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​រត់​កង់​បី​ម្នាក់​នៅ​ខេត្ត​សៀមរាប បាន​ចំណាយ​ពេលប្រមាណជា ១០ឆ្នាំ ចាប់​អាជីព​ជា​អ្នក​រត់​កង់​បី ប៉ុន្តែ​អ្វី​ដែល​លោក​ធ្វើ​មុន​គេ​ គឺ​ការ​ទាក់ទាញភ្ញៀវ តាមរយៈការ​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម រួមមាន ហ្វេសបុក, Viber, Wechat ជាដើម។ មធ្យោបាយ​ផ្សព្វផ្សាយ​នេះ ធ្វើ​ឲ្យ​លោក​ជោគជ័យ​លើ​អាជីវកម្ម​រត់​កង់ ដែល​មាន​ភ្ញៀវ​មិន​ចេះ​ដាច់។

លោក ដា ម៉ៅ

លោក ដា ម៉ៅ វ័យ ២៩ឆ្នាំ ជា​អ្នក​ប្រកប​របរ​បើក​ម៉ូតូ​កង់បី (រ៉ឺម៉ក​ទេសចរណ៍) នៅ​ខេត្ត​សៀមរាប បាន​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ភាព​ជោគជ័យ​លើ​អាជីវកម្ម​ខ្លួន​ថា ដោយសារ​ការ​មើល​ឃើញ​នៅ​សក្កដានុពល​នៃ​បច្ចេក​វិទ្យា​ លោក​បាន​ចាប់​យក​ឱកាស​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ដើម្បី​ជួយ​ពង្រីក​ទីផ្សារ​បន្ថែម ជាមួយ​នឹង​សមត្ថាព​ណែនាំ​ភ្ញៀវ​អំពី​តំបន់​ទេសចរណ៍​ផ្សេង​ធ្វើ​ឲ្យ​ភ្ញៀវ​កាន់​តែ​ពេញ​ចិត្ត​នឹង​សេវាកម្ម​របស់​លោក។

ចង់​ដឹង​ថា លោក ដា​ ម៉ៅ មាន​អ្វី​ពិសេស​បន្ត​ទៀត​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម

សូមចុចអានអ្នក​រត់​កង់បី ដើរ​ទាន់​សម័យ​បច្ចេក​វិទ្យា មិន​ខ្វះ​អតិថិជន​រត់រក

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់