• 2018-06-12 04:50:12
  • ព័ត៌មាន

រថភ្លើងចំហាយទឹកនៅចិន កំពុងទាក់ទាញខ្លាំងព្រោះលក្ខណៈពិសេស១ (មានវីដេអូ)

  • 2018-06-12 04:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ បាន​បង្ហាញ​ពី​រថភ្លើង​ដើរ​ដោយ​ចំហាយ​ទឹក​មួយ​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដែក​ក្នុង​ខេត្ត Xinjiang ប្រទេស​ចិន។

តាម​ពិត​ទៅ​វីដេអូ​នេះ ត្រូវ​បាន​ថត​កាល​ពី​ឆ្នាំ ២០១៦ មក​ម្ល៉េះ ប៉ុន្តែ​វា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ម្ដង​ទៀត​ក្រោយ​ត្រូវ​បង្ហោះ​ឡើង​វិញ​ក្នុង​អ៊ីនធឺណិត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​វីដេអូ​នេះ គេ​ឃើញ​ក្បាល​ទូរ​រថភ្លើង​បាន​បញ្ចេញ​ផ្កា​ភ្លើង​ដ៏​ស្រស់​ស្អាត​មិន​ធ្លាប់​ឃើញ​ពី​មុន​មក ក្រោយ​ធ្វើ​ដំណើរ​កាត់​អាកាស​ធាតុ​ដ៏​ត្រជាក់​។ ដោយ​អ្នក​ខ្លះ​ចូរ​បញ្ចេញ​មតិ​ថា "មើល​ទៅ​វា​ពិត​ជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ជា​ពិសេស​នៅ​ពេល​យប់" ចំណែក​អ្នក​ខ្លះ​ទៀត​សរសេរ​ថា "ផ្កា​ភ្លើង​ទាំង​នោះ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់!”

ដូច្នេះ​ចង់​ដឹង​ថា រថភ្លើង​ចំហាយ​ទឹក​នៅ​ចិន​បញ្ចេញ​ផ្កា​ភ្លើង​មាន​ទិដ្ឋភាព​យ៉ាង​ណា សូម​ទស្សនាវីដេអូ​ខាង​ក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់