• 2018-06-12 07:09:55
  • សុខភាព

​ថ្នាំបំប៉នផ្លូវភេទកំពុងល្បី១ប្រភេទ​ ត្រូវក្រសួងប្រកាសថាប៉ះពាល់សុខភាព

  • 2018-06-12 07:09:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​សេចក្តី​ជូនដំណឹង​ដល់​សាធារណជន​មិនឲ្យ​ប្រើប្រាស់​ឱសថ​បំប៉ន​ផ្លូវ​ភេទ​បុរស​ឈ្មោះ ​SUPER STORM ​។​​ ផលិត​ផល​នេះ ត្រូវ​បាន​ក្រសួង​សុខាភិបាល​អះអាង​ថា ​គ្មាន​ចុះ​បញ្ជី​ការ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ពី​ក្រសួង​ឡើយ។ ​មិន​តែ​ប៉ុណ្ណោះ​ អ្នក​​​ប្រើប្រាស់​ផលិតផល​នេះ​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​សុខភាព​ ឬ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។

សេចក្ដី​ជូន​ដំណឹង​ឲ្យ​ដឹង​ថា​ មាន​គណនី​ផេក​ហ្វេសបុក​ចំនួន​ ៥ កំពុង​ផ្សព្វផ្សាយ ​និង​ចែក​ចាយ​បន្ត រួមមាន៖ 1. SUPERSTORM 2. Online Products 3. Super Storm-ទំនុកចិត្តអ្នកប្រើ 4. Super Storm KH02 និង 5. KH Super Storm ៕

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់