• 2018-06-13 02:56:41
  • ព័ត៌មាន

ចិនឆេះដុំខ្លាំង ក្រោយអាមេរិកបើកស្ថានតំណាងនៅតៃវ៉ាន់

  • 2018-06-13 02:56:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ចិន​បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ក្រោយ​ពេល​សហរដ្ឋអាមេរិក បាន​បើក​ស្ថានតំណាង​ថ្មី​របស់​ខ្លួន​នៅ​លើ​កោះ​តៃវ៉ាន់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Geng Shuang ឲ្យ​ដឹង​ថា "ការ​បញ្ជូន​មន្ត្រី​ទៅ​កោះ​តៃវ៉ាន់​របស់​អាមេរិក គឺ​ជា​ការ​រំលោភ​ធ្ងន់​ធ្ងរ​ដល់ គោលការណ៍ចិនតែមួយ។ វា​បាន​រំខាន​ដល់​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស ហើយ​ជះ​ឥទ្ធិពល​អវិជ្ជ​មាន​ដល់​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក។"

(អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​លោក Geng Shuang)

ជាមួយគ្នានេះ លោក Geng បន្ថែម​ថា "យើង​សូម​អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក​គោរព​តាម​ការ​សន្យា​របស់​ខ្លួន និង​កែ​តម្រូវ​កំហុស​ឆ្គង​ទាំង​ឡាយ​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ចិន អាមេរិក និង​ដើម្បី​សន្ដិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។”

គួរ​ឲ្យ​ដឹង​ថា ស្ថានតំណាង​ថ្មី​របស់​អាមេរិក​នេះ ត្រូវ​បាន​សាង​សង់​ក្នុង​ទំហំ​ទឹក​ប្រាក់ ២៥៥ លាន​ដុល្លារ និង​មាន​ទីតាំង​នៅ​សង្កាត់ Neihu លើ​កោះ​តៃវ៉ាន់៕

ចុចអាន ៖

ប្រភព៖ Financial Time ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម