• 2018-06-13 03:31:31
  • ជំនឿ

ជំនាន់ម្ដាយយើង ពេលពពោះមានត្រណម៨យ៉ាងនេះ ទើបសម្រាលស្រួល អាចយកកូនទាំងសម្បុក

  • 2018-06-13 03:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​រក្សា​គភ៌​ឲ្យ​គង់វង្ស​ល្អ និង​ឆ្លង​ទន្លេ​បាន​រហ័ស ស្ត្រី​ជា​ម្ដាយ​តែង​ដើរ​គន្លង ប្រពៃណី​ពី​បុរាណ ដោយ​ប្រកាន់​ត្រណម​ជា​ច្រើន​ដូចជា៖

  • កុំ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ហឹរ នាំ​ឲ្យ​ក្រហល់ក្រហាយ​ដល់កូន​ក្នុង​ផ្ទៃ

  • កុំ​ស្លៀក​ពាក់​រឹតតឹង​ពេក នាំ​ឲ្យ​ចង្អៀត​ដល់កូន

  • កុំ​ឈោង​យក​របស់​ដែល​នៅ​ខ្ពស់​ផុត​ដៃ នាំ​ឲ្យ​របូត​ទងសុក​ពី​មាត់​កូន

  • កុំ​បរិភោគ​បបរ​ នាំ​ឲ្យ​កូន​កើត​មក​មិន​ស្អាត (មិនជ្រះ)

រូបតំណាង

ក្រៅ​បី​ត្រណម​ដែល​ទាក់ទង​នឹង​សុខភាព ព្រម​ទាំង​ចិត្ត​គំនិត​កូន នៅ​មាន​ត្រណម​ច្រើន​យ៉ាង​ទៀត ដែល​ទាក់​ទង​នឹង​ការ​កើត​កូន​បាន​រហ័ស បាន​ស្រួល​ធម្មតា​របស់​ស្ត្រី​ជា​ម្ដាយ​ដូចជា៖

  • កុំ​ដេក​ថ្ងៃ កុំ​ងូត​ទឹក​យប់ នាំ​ឲ្យ​កូន​ថ្លោស​ពិបាក​កើត

  • កុំ​អង្គុយ​មាត់​ទ្វារ ឬ​មាត់​ជណ្ដើរ​ ខ្លាច​កូន​កើត​មិន​រួច

  • កុំ​ទៅ​សួរ​សុខទុក្ខ​អ្នក​ដែល​កើត​កូន​ពិបាក នាំ​ឲ្យ​គិត​ភ័យ​ព្រួយ​ប៉ះពាល់​ដល់​អារម្មណ៍

  • កុំ​ដេក​ដំអក់ ត្រូវ​រហ័សរហួន​ក្រោក​មុន​ប្ដី នាំ​ឲ្យ​កូន​កើត​បាន​ស្រួល​។ល។

លើសពីនេះទៀត ​នៅ​ក្នុង​សង្គម​ខ្មែរ​តាំង​បី​បុរាណ​មក ចាស់​ៗ​តែង​រក​ថ្នាំ​ជា​ជំនួយ​ឲ្យ​សម្រាល​កូន​បាន​រហ័ស ទុក​ស្ងោ​ផឹក​នៅ​ពេល​គ្រប់​ខែ។

លុះ​ផ្ទៃ​កាន់​តែ​ចាស់​ហើយ គេ​ត្រូវ​ប្រុងប្រៀប​ទុក​ជា​ស្រេច​នូវ​ប្រដាប់ប្រដា ចាំបាច់​ពេល​ឆ្លង​ទន្លេ និង​ក្រោយ​ឆ្លង​ទន្លេ មាន​អុស ឬ​ធ្យូង ថ្នាំ​សង្កូវ​ស្ងោ រណ្ដាប់​សម្រាប់​រៀបចំ​ពិធី​ផ្សេងៗ​ដូចជា ស្រូវ ពន្លៃ (ស្រូវ​១​ល្អី ដែល​គេ​ដាក់​ជូន​ឆ្មប នៅ​ពេល​បង្កក់​កូន​ខ្ចី) ទៀន​ ធូប ក្រមួន​សុទ្ធ​ជា​ដើម៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ អត្ថបទអរិយធម៌ខ្មែរ លោកស្រី ត្រឹង ងា

មតិយោបល់