- 2018-06-13 04:48:30
- ព័ត៌មាន
បើមានកូនវិវឌ្ឍយឺតមិនប្រក្រតី ថ្នាក់បង្រៀនពិសេសនេះជួយបាន ឥលូវមានចុះតម្លៃពិសេសទៀត
- 2018-06-13 04:48:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានកូនវិវឌ្ឍយឺតមិនប្រក្រតី ថ្នាក់បង្រៀនពិសេសនេះជួយបាន ឥលូវមានចុះតម្លៃពិសេសទៀត
ចន្លោះមិនឃើញ
បន្ទាប់ពីជោគជ័យលើថ្នាក់បង្រៀនភាសាចិន ឥឡូវសាលាមត្តេយ្យអន្តរជាតិស្តង់ដារសិង្ហបុរី My Little Pumpkin បានបើកថ្នាក់ថ្មីមួយទៀតហើយ ដោយផ្ដោតសំខាន់លើការបង្រៀនកុមារដែលត្រូវការជំនួយពិសេស ឬវិវឌ្ឍយឺតជាងធម្មតា ឲ្យទទួលបានការអប់រំ និងបង្ហាត់បង្រៀនត្រឹមត្រូវ ស្របនឹងលក្ខខណ្ឌសុខភាពរបស់ពួកគេ ដូចជា ពិបាកនិយាយ (Speak delay) មិនចេះប្រើដៃ ឬជើង លេងច្រើនជ្រុល (Hyper active) និង អូធីសីម (Autistic) ជាដើម។
«ប្រសិនបើអ្នកមានកូនចាប់ពីអាយុ ៣ឆ្នាំឡើងទៅ ហើយសង្កេតឃើញថាគេហាក់ដូចជាមិនប្រក្រតី ដូចជា មិននិយាយទាល់តែសោះ មិនអើពើរវល់នឹងមនុស្សជុំវិញខ្លួន អសមត្ថភាពប្រើដៃ ឬជើង មួម៉ៅឆេវឆាវគ្រប់ពេល សូមមកពិភាក្សាជាមួយយើង ព្រោះបញ្ហានេះអាចប្រសើរឡើង ប្រសិនបើយើងដោះស្រាយវាបានកាន់តែឆាប់»។ នេះបើតាមការឲ្យដឹងពីអ្នកគ្រូជំនាញបង្រៀនថ្នាក់ពិសេស កញ្ញា Maybelle G. Arca ដែលមានបទពិសោធន៍បង្រៀន ៤ឆ្នាំ និងសញ្ញាប័ត្រផ្នែក Special Education ពីហ្វីលីពីន។
អ្នកគ្រូបញ្ជាក់បន្ថែមថា៖ «នេះជាការបង្រៀនពិសេសបំផុត ក្នុងថ្នាក់មានតែគ្រូម្នាក់ ទល់នឹងសិស្សម្នាក់ប៉ុណ្ណោះ ព្រោះសិស្សដែលត្រូវការជំនួយពិសេស ត្រូវបង្រៀនតាមរបៀបខុសៗគ្នា។ មុនចាប់ផ្ដើមបង្រៀនយើងត្រូវមើល Medical Report របស់សិស្សម្នាក់ ឲ្យច្បាស់ពីស្ថានភាពសុខភាពរបស់ពួកគេ ដើម្បីរៀបចំកម្មវិធីរៀនទៅតាមនោះ»។
ថ្នាក់ពិសេសនេះបានបើកតាំងពីខែមេសាមកម្ល៉េះ មកដល់ពេលនេះមានសិស្សចំនួន ៨នាក់ហើយកំពុងរៀននៅម៉ោងខុសៗគ្នាជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទ ដល់សុក្រ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច។
លោកស្រី Vanessa អគ្គនាយិកានៃ My Little Pumpkin បានឲ្យដឹងថា៖«យើងយល់ច្បាស់ពីការលំបាករបស់ឪពុកម្ដាយដែលមានកូនកំពុងមានបញ្ហាទាំងនេះ ម្យ៉ាងនៅកម្ពុជាក៏មិនទាន់មានថ្នាក់បង្រៀនពិសេសសម្រាប់ពួកគេច្រើននៅឡើយ។ ដូច្នេះសម្រាប់ថ្នាក់ពិសេសនេះ យើងមិនគិតកម្រៃបន្ថែមឡើយ ព្រោះយើងចង់ផ្ដល់ឲ្យកុមារនូវការអប់រំប្រកបដោយតុល្យភាព និងមានគុណភាព»។
ដំណឹងល្អ! អ្នកនឹងទទួលបានការបញ្ចុះតម្លៃពិសេសដោយគ្រាន់តែ ប្រាប់សាលាថាអ្នកទទួលព័ត៌មាននេះពី SABAY៖
តម្លៃសិក្សាថ្នាក់ពិសេសរៀងរាល់ថ្ងៃសៅរ៍ គឺ ១ម៉ោង ១៨ដុល្លារ នឹងចុះមកត្រឹម ១៣ដុល្លារក្នុង១ម៉ោង ពេញមួយឆមាស។
សម្រាប់ថ្នាក់មត្តេយ្យទូទៅនឹងចុះថ្លៃដល់ទៅ៥០% សម្រាប់ការចុះឈ្មោះរៀនពេញមួយឆ្នាំ ចំពោះសិស្ស ៥នាក់ដំបូងប៉ុណ្ណោះ បន្ទាប់ពីនេះអ្នកនឹងទទួលបាន ២០% off ។
សូមរួសរាន់ឡើង! ព័ត៌មានបន្ថែម សូមទាក់ទង ទីតាំងសាលាផ្ទាល់ ផ្ទះលេខ ៦៥ ផ្លូវ៣១៣ កែងនឹង ផ្លូវ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ លេខទូរស័ព្ទ 087 288 988 ៕
អត្ថបទទាក់ទង!៖
ប្រព័ន្ធតាមដានការលូតលាស់កុមារដ៏ល្បីឈ្មោះ«LittleLives»មាននៅកម្ពុជាហើយ
មកតាមដានកម្មវិធីថ្មី ក្មេងសិក្សាពេញម៉ោងមែន តែមិនចេះធុញ