• 2018-06-13 07:26:22
  • ចរាចរណ៍

តើពេល​ភ្លើង​សញ្ញាចរាចរណ៍​បញ្ចេញ​ពន្លឺ​ពណ៌ក្រហម អ្នកបើកបរអាចបត់ស្តាំបានឬទេ?

  • 2018-06-13 07:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លើង​សញ្ញា​ចរាចរណ៍មាន​បីពណ៌គឺ ពណ៌​លឿង​ជាសញ្ញា​ឲ្យ​ប្រុង​ប្រយ័ត្ន ត្រៀមឈប់ ខណៈ​ពណ៌​បៃតង​ជាសញ្ញា​អនុញ្ញាតឲ្យ​យានជំនិះ​ចេញដំណើរ និង​ពណ៌​ក្រហម​ជាសញ្ញាឃាត់​ឲ្យ​ឈប់។ ត្រង់​ចំណុច​នេះ​តើ​ពេល​ភ្លើង​សញ្ញាចរាចរណ៍​លោត​ពន្លឺ​ពណ៌ក្រហម​អ្នកធ្វើដំណើរអាច​បត់​ស្តាប់​បានឬទេ?

(ភ្លើងសញ្ញាចរាចរណ៍​នៅ​ចំណុច​ផ្លូវ​ប្រ​សព្វមួយ​កន្លែង​ក្នុងទីក្រុងភ្នំពេញ)

ក្នុង​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវ​គោក​ត្រង់មាត្រា​១១ ចែងថា​ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញពណ៌​ក្រហម​ជា​សញ្ញាឃាត់​ឲ្យ​ឈប់ អ្នកបើក​បរ​ត្រូវ​ឈប់​នៅ​បន្ទាត់​គំនូស​ពណ៌ស​ កាត់ទទឹង​ទ្រូង​ផ្លូវឬមុខគំនូស​សម្រាប់​​ថ្មើរ​ជើង​ឆ្លង​កាត់។

បើ​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ​យាន្តជំននិះ​នៅ​ខាង​ស្តាំបំផុត​អាច​បត់​ស្តាំ​បាន​ដោយ​ប្រុងប្រយ័ត្ន លើកលែង​តែមាន​ភ្លើង​សញ្ញាព្រួញក្រហម​ហាម​បត់ស្តាំ។ នេះ​បើតាម​មាត្រា​ដដែល។

ក្នុង​អនុក្រឹត្យ​ស្តីពីការ​ពិន័យអន្តរការណ៍​ មាត្រា៨ ចែងថា​អ្នកបើក​បរ​ល្មើស​នឹង​ភ្លើង​សញ្ញា​ចរាចរណ៍​ត្រូវ​ពិនិ័យជា​ប្រាក់​ចំនួន២៥ ០០០រៀល​សម្រាប់​អ្នក​បើកបរម៉ូតូ ឬត្រីចក្រយានយន្ត ៥០ ០០០រៀល សម្រាប់​រថយន្ត​ធុនស្រាល និង​១សែនរៀល​សម្រាប់អ្នកបើក​រថយន្ត​ធុន​ធ្ងន់៕

អត្ថបទ៖ ទូច សុខា

មតិយោបល់