• 2018-06-14 02:22:03
  • សេដ្ឋកិច្ច

អ្នក​បើក​ទូក​ទេសចរណ៍៖ "ធម្មជាតិ​ នាំចំណូល​ឲ្យ​ខ្ញុំ"

  • 2018-06-14 02:22:03
  • ចំនួនមតិ

ចន្លោះមិនឃើញ

"ខ្ញុំ​គិត​ថា​មនុស្ស​មិន​បាន​ផ្ដល់​អ្វី​ឱ្យ​ធម្មជាតិ​ទេ ប៉ុន្តែ​ធម្មជាតិ​បាន​ធ្វើ ជា​ការ​ពិត​មុន​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ពី​ធម្មជាតិ ខ្ញុំ​មិន​ដែល​គិត​ថា​វា​សំខាន់​ដល់​ម្ល៉ឹង​ទេ​សម្រាប់​ខ្ញុំ"។ លោក ឈឹម ប៊ុន​ហេន អាយុ ៣៦​ឆ្នាំ ជា​អ្នក​បើក​ទូក​ដឹក​ភ្ញៀវ នៅ​សហគមន៍​អេកូ​ទេសចរណ៍​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹង​ត្រែង និយាយ។ ប៊ុន​ហេន ចាប់​ផ្ដើម​បើក​ទូក​ដឹក​ភ្ញៀវ តាំង​ពី​ឆ្នាំ ​២០១២ មក។

លោក ឈឹម ប៊ុន​ហេន

អ្នក​បើក​ទូក​ទេសចរណ៍ ក៏​ជា​មគ្គុទ្ទេសក៍​ទេសចរ​ដ៏​ល្បី​មួយ​រូប​នៅ​ខេត្ត​ស្ទឹង​ត្រែង បាន​នាំ​ភ្ញៀវ​ទេសចរ​ជាច្រើន​ទៅ​ទស្សនា​កន្លែង​កម្សាន្ត​ជាច្រើន​មាន​ដូចជា កន្លែង​ព្រៃលិចទឹក ទៅ​មើល​ត្រី​ផ្សោត ដើរ​ព្រៃ និង​កន្លែង​​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត​ប្រចាំ​ខេត្ត​ស្ទឹងត្រែង។

ទស្សនា​វីដេអូ!

ចុចអាន៖ ជីវិត​អ្នក​បើកទូក និង​នាំភ្ញៀវ ដែល​អ្នក​មិន​ធ្លាប់​ដឹង​

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

មតិយោបល់