• 2018-06-14 03:19:01
  • ព័ត៌មាន

ឆ្កែ ៥០ក្បាលត្រូវបានសង្គ្រោះ មុនពិធីបុណ្យដ៏ព្រៃផ្សៃនៅកូរ៉េខាងត្បូង (មានវីដេអូ)

  • 2018-06-14 03:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 234

ចន្លោះមិនឃើញ

សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល​ដែល​គេ​បម្រុង​នឹង​កាប់​សម្លាប់​សម្រាប់​ពិធី​បុណ្យ Boknal ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​កសិដ្ឋាន​មួយ​ក្នុង​ប្រទេស កូរ៉េខាងជើង។

អង្គការ​សប្បុរសធម៌​សង្គម​អន្ដរជាតិ បាន​សង្គ្រោះ​ឆ្កែ ៥០​ក្បាល​ពី​កសិដ្ឋាន​តូច​មួយ​ភាគ​ខាង​ជើង​ខេត្ត Gyeonggi-do ដោយ​ពួក​វា​ត្រូវ​បាន​ឃុំ​ក្នុង​ទ្រុង​តូច​ៗ និង​រស់​នៅ​ដោយ​ភាព​ស្មោកគ្រោក។ សត្វ​ឆ្កែ​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​ទាន់​ពេល​វេលា មុន​ពេល​ចាប់​ផ្តើម​រដូវកាល​ពិធី​បុណ្យ Bok Nal ដែល​ប្រជាជន​កូរ៉េ​ខាងត្បូង​នាំ​គ្នា​បរិភោគ​សាច់​ឆ្កែ។ ក្រោយ​ពេល​ជួយ​សង្គ្រោះ ឆ្កែ​ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ជម្រក​នៅ​ប្រទេស កាណាដា ដើម្បី​រក​ម្ចាស់​ថ្មី​ឲ្យ​ពួក​វា។

គួរ​ឲ្យ​ដឹង​ថា សត្វ​ឆ្កែ​រាប់​លាន​ក្បាល ត្រូវ​បាន​សម្លាប់​សម្រាប់​ពិធី​បុណ្យ Bok Nal ដែល​ប្រារព្ធ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ជា​រៀង​រាល់​ឆ្នាំ​ក្នុង​ប្រទេស កូរ៉េ​ខាង​ត្បូង។ នៅ​ក្នុង​ឆ្នាំ​នេះ គេ​នឹង​ធ្វើ​វា​ឡើង​នៅ​ថ្ងៃទី ១៧ កក្កដា, ២៧ កក្កដា និង ១៦​សីហា៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់