• 2018-06-15 07:08:06
  • ព័ត៌មាន

ពិតទេ អារ៉ាប៊ីសាអ៊ូឌីត ដំឡើងថ្លៃប្រេង៥ដង ក្រោយប្រកួតចាញ់រុស្ស៊ី នៅ World Cup?

  • 2018-06-15 07:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេហទំព័រ 8Shit បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨ ក្រោម​ចំណង​ជើង​ថា «អារ៉ាប៊ីសាអ៊ូឌីត នឹង​ដំឡើង​ថ្លៃ​ប្រេង​៥ដង ចាប់​ពី​ថ្ងៃ​ស្អែក​ត​ទៅ»។

តើ​តម្លៃ​ប្រេង​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នឹង​ឡើង​ថ្លៃ​៥​ដង​នៅ​ថ្ងៃ​ស្អែក ដូច​ដែល​ការ​ចុះផ្សាយ​របស់​គេហទំព័រ​ខាងលើ ក្រោយ​ពេល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​រុស្ស៊ី យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​លទ្ធផល ៥ ទល់នឹង ០ នៅ​ព្រឹត្តិការណ៍ World Cup មែន​ឬ​ក៏​យ៉ាង​ណា?

បើ​យោង​តាម​គេហទំព័រ Leadstories បាន​ឲ្យ​ដឹង​ថា ការ​អះអាង​ខាង​លើ គឺ​មិន​ពិត​ឡើយ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ដំឡើង​ថ្លៃ​ប្រេង គឺ​មិន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​បែប​នេះ​ទេ។

គួរ​បញ្ជាក់​ថា គេហទំព័រ​ដែល​ចេញ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ខាង​លើ បាន​សង្កត់​ធ្ងន់​ថា «ក្រោយ​ចប់​ការ​ប្រកួត​ថ្ងៃ​នេះ​ជា​មួយ​រុស្ស៊ី ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត Mohammed bin Salman បាន​ប្រកាស​ពី​ការ​ដំឡើង​ថ្លៃ​ប្រេង ចាប់​ពី​ថ្ងៃ​ស្អែក​ត​ទៅ។ បន្ទាប់​ពី​ចាញ់​រុស្ស៊ី​ក្នុង​លទ្ធផល ០ ទល់នឹង ៥ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​នឹង​ដំឡើង​ថ្លៃ​ប្រេង​៥ដង»៕

ប្រភព ៖ leadstories

ប្រភព៖ leadstories ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់