• 2018-06-15 08:34:43
  • សុខភាព

ហេតុផលនេះ បញ្ជាក់ថា កូរ៉េល្បីខាងកែសម្ផស្សខ្លាំង តែនិយម Brand មិនមែនឡេលាយ

  • 2018-06-15 08:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​​កូរ៉េខាងត្បូង​ ជា​​ប្រទេស​រីក​ចម្រើន និង​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក​ ខាង​ផ្នែក​កែ​សម្ផស្ស​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​ជន​ជាតិ​នេះ​១​ភាគ​ធំ ​ប្រើ​តែ​របស់ Brand មាន​ស្តង់ដារ​ត្រឹមត្រូវ។ នេះ​បើ​តាម​និស្សិត​​​ខ្មែរ​១រូប​ ដែល​កំពុង​សិក្សា​នៅ​សាលា​ពេទ្យ​ល្បី​ឈ្មោះ​១ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង។

ក្រៅ​ពី​ជីវភាព​ប្រជាជន​ធូរធារ នៅ​មាន​ហេតុផល​ផ្សេង​ទៀត ដែល​ជំរុញ​ឲ្យ​ជនជាតិ​នេះ​ ប្រើ​តែ​ផលិតផល​ស្រប​ច្បាប់។

ប្រទេស​នេះ មានលេខរៀងទី៨ ក្នុង​ពិភពលោក​ ផ្នែក​ផ្គត់ផ្គង់​គ្រឿង​សម្អាង។ បើ​និយាយ​ពី​​គ្រឿង​សម្អាង​នៅ​ទីនេះ​មាន​ច្រើន​ទៅ​តាម​ក្រុមហ៊ុន​សម្រាប់​នាំ​ចេញ និង​ចែកចាយ​ក្នុង​ប្រទេស លើ​ផលិតផល​រាប់ពាន់​ប្រភេទ ខុស​ៗ​គ្នា។

តំបន់ Myeongdong ល្បីខាងលក់គ្រឿងសម្អាង

លោក​ ពុធ​ សៅ​ ជា​និស្សិត​ខ្មែរ​ថ្នាក់​បណ្ឌិត​ ​ផ្នែក​ស្រាវជ្រាវ​វ៉ាក់សាំង​ នៅ​សកលវិទ្យាល័យ Chonnam National University National Medical ក្នុង​ទីក្រុង​ខ្វាងជូរ ​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ដែល​គេ​ស្គាល់​ថា​ជា​សាលា​ពេទ្យ​ល្បី​ឈ្មោះ និង​មាន​ដៃគូ​សកលវិទ្យាល័យ ​ប្រមាណ​ជា ១៥២ប្រទេស ក្នុង​ពិភពលោក។

លោក​បាន​ប្រាប់ Sabay ថា ប្រជាជន​កូរ៉េ​អាច​និយាយ​បាន​ថា មាន​ចំណេះ​ដឹង​ខ្ពស់​ យល់​ដឹង​ពី​សុខភាព និង​ផល​ប៉ះពាល់​នៃ​ផលិតផល​ក្លែងក្លាយ។ ម្យ៉ាង​ប្រជាជន​ភាគ​ច្រើន​ មាន​លទ្ធភាព​ប្រើប្រាស់​របស់​ ប្រេនៗ តែ​ក៏​មិន​មែន​ប្រើ​គ្រប់​ៗ​គ្នា​ដែរ។

ទាក់ទង​នឹង​រឿង​ឡេ​លាយ​នៅ​ទីនេះ លោក​សុំ​មិន​មាន​យោបល់ ព្រោះ​ជា​បទ​ពិសោធ​តាំង​ពី​ពេល​មក​ស្នាក់​នៅ​ និង​សិក្សា​នៅ​ប្រទេស​នេះ​រាប់​ឆ្នាំ​ហើយ​ លោក​មិន​ដែល​ឃើញ​គេ​លក់​ឡេ​លាយ​ទេ។

និស្សិត​ខ្មែរ​រូប​នេះ​បន្ត​ថា ទាក់ទិន​នឹង​ច្បាប់​អាជីវកម្ម​ក៏​អាច​ជា​កត្តា​គួប​ផ្សំ លោក​បញ្ជាក់​ថា លោក​មិន​ដឹង​ច្បាស់​ទេ​ថា​ច្បាប់​អាជីវកម្ម​ស្រុក​គេ​តឹង​រឹង​ប៉ុណ្ណា ប៉ុន្តែ​អ្វី​ដែល​បាន​ដឹង គឺ​ស្ទើរ​គ្រប់​ផលិតផល​របស់​ប្រើប្រាស់​មិន​ថា​តែ​គ្រឿង​សម្អាង​ទេ​ គឺ​មាន​ការ​គ្រប់គ្រង​ច្បាស់ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ប្រើ​មាន​ទំនុក​ចិត្ត​ខ្ពស់។

និស្សិត​ខ្មែរ​ខាង​លើ បាន​ចូល​ទៅ​ដល់​ហាង​លក់​ផលិតផល​គ្រឿង​សម្អាង​ល្បី​ឈ្មោះ និង​ជា​ផលិតផល​ធំជាង​គេ​១ ​នៅ​តំបន់​ហ្វាសុន ទីក្រុង​ក្វាងជូ ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង។ ផលិតផល​នេះ​ឈ្មោះ​ថា Innisfree មាន​ប្រភព​មក​ពី​កោះ​ជេជូ។ សូម​ទស្សនា​កម្រង​រូបភាព​ទាំង​អស់​គ្នា។

រូបភាពផ្តល់ឲ្យដោយ លោក​ ពុធ​ សៅ​

អត្ថបទ៖ ពៅ រក្សា

មតិយោបល់