• 2018-06-19 07:06:08
  • សុខភាព

តែ២ថ្ងៃត្រៀម! អ្នក​នៅសៀម​រាប កុំភ្លេចបរិច្ចាគ​ឈាម​សង្គ្រោះជីវិតមនុស្ស

  • 2018-06-19 07:06:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃ​ទី ២៣- ២៤ មិថុនា ២០១៨ ខាង​មុខ​នេះ នឹង​មាន​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​ជា​សាធារណៈ​ដ៏​ធំ​​មួយ​ នៅ​មន្ទីរពេទ្យ​សៀមរាប ដែល​លេច​ចេញ​ពី​ការ​សហការ​រវាង​មន្ទីរពេទ្យ​នេះ​ផ្ទាល់​ជាមួយ​ មន្ទីរពេទ្យ​​កុមារ​អង្គរ និង មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​សាខា​សៀមរាប ក្រោម​ការ​​ឧបត្ថម្ភ​ពី​សមាគម​សហគ្រិន​វ័យ​​កម្ពុជា​សាខា​សៀមរាប។

លោក​វេជ្ជ​បណ្ឌិត ប៉ែន​ ផលគុណ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​សៀម​រាប​ បាន​ឲ្យដឹង​ថា​៖ "នៅ​កម្ពុជា​យើង​ឈាម​ដែល​បាន​មក​ពី​ការ​បរិច្ចាគ​នៅ​មាន​កម្រិត​ទាប​នៅឡើយ គឺប្រមាណក្រោយ៦០% ប៉ុណ្ណោះ ខណៈ​តម្រូវ​ការ​ប្រើ​ប្រាស់​ឈាម​បន្ត​ឡើង​ជា​លំដាប់ ជាក់​ស្ដែង​នៅ​មន្ទីរពេទ្យ​ខ្ញុំ​ផ្ទាល់​​យើង​ត្រូវ​ការ​ប្រើ​ឈាម​ប្រមាណ​ជាង ៣០០០ផ្លោកកាល​ពី​ឆ្នាំ​កន្លងទៅ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ឲ្យ​បង​ប្អូន​ខ្មែរ​យើង​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​ច្រើន ដើម្បី​អាច​ឲ្យ​យើង​បន្ត​ជួយ​ជីវិត​មនុស្ស​បាន​កាន់​តែ​ច្រើន​ដូចគ្នា​"។

"ការ​បរិច្ចាគ​ឈាម​ដែល​ឆ្លង​កាត់​ការ​ពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ពេទ្យ​ គឺ​មាន​សុវត្ថិភាព​ចំពោះ​សុខភាព ហើយ​ថែម​ជួយ​ដល់​សុខភាព​ទៀត​ផង ហើយ​ខាង​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នឹង​រក្សាទុក​ឈាម​ក្នុង​ស្តុក​យ៉ាង​ដើម្បី​ទុក​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​ពេល​ចាំ​បាច់​"។

លោកស្រី ស៊ិន កេត​អរុណ ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​សាធារណៈ​ប្រចាំ​កម្ពុជា​ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ឲ្យដឹង​ថា​៖ «ឈាម​គឺ​ជា​ផលិតផល​មួយ​ដែល​មិន​មាន​ការ​ទិញ​ដូរ​បាន ក្រៅ​ពី​មាន​ការ​បរិច្ចាគ​ពី​មហាជន។ ហើយ​យើង​ពិត​ជា​ត្រូវ​ការ​ឈាម​ចាំបាច់​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត ដូច្នេះ​សូម​បង​ប្អូន​ចូល​រួម​ព្រឹត្តិការណ៍​បរិច្ចាគ​ឈាម​នេះ​ទាំង​អស់​គ្នា នៅ​មន្ទីរពេទ្យ​សៀមរាប ​ថ្ងៃ​ទី​២៣-២៤ ​មិថុនា​នេះ»។

តោះ​! មើល​វីដេអូ​ដែល​ផលិត​ឡើង​ជា​ពិសេស​ដើម្បី​គាំទ្រ​ព្រឹត្តិការណ៍​ផ្ដល់​ឈាម​នេះ៖

អត្ថបទ៖ លីដា

មតិយោបល់