• 2018-06-20 02:00:39
  • ការអប់រំ

ការងារស្ម័គ្រចិត្តមិនបានលុយភ្លាមៗមែន តែមានតម្លៃមិនធម្មតា លើឆាកអន្តរជាតិ(មានវីដេអូ)

  • 2018-06-20 02:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យនេះ បើ​និយាយ​ការងារ​ស្ម័គ្រ​ចិត្ត​ ផ្នែក​ការងារ​សង្គម ប្រហែល​មាន​យុវជន​មួយ​ចំនួន​បាន​ដឹង​ច្បាស់ និង​បាន​ចូលរួម​យ៉ាង​ជិត​ស្និត​។ ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​ខ្លះ ក៏​សូវ​ដឹង និង​ចាប់​អារម្មណ៍ ព្រោះ​ថា​ការងារ​នេះ គ្មាន​ប្រាក់​កម្រៃ ឬ​ប្រាក់​ខែ​ទៀងទាត់។

បើ​ទោះ​ជា​មិន​បាន​ទទួល​ប្រាក់​កម្រៃ​ភ្លាមៗ​ក៏ដោយ តែ​ការងារ​ស្ម័គ្រចិត្ត គឺ​ជា​ចំណុច​ចាប់​ផ្ដើម​អាជីព និង​ជា​ពេលវេលា​សំខាន់​ ដើម្បី​រៀន​សូត្រ​ពី​សង្គម ដែល​អាច​ធ្វើ​ឲ្យ​មាន​ឱកាស​មិន​ធម្មតា ទាំង​ក្នុង​ស្រុក និង​នៅ​បរទេស។

ចំណុចនេះគឺសំខាន់ជាងលុយ ឬមានលុយហើយ ក៏មិនងាយទិញបាន បើតាមនិសិ្សតស្រីខ្មែរ ១រូបបានលើកឡើង។

កញ្ញា សុត សុនិន ថតនៅសហរដ្ឋអាមេរិក

នៅ​ក្នុង​កម្មវិធី​ចែករំលែក​ចំណេះ​ដឹង​ដល់​យុវជន​ខ្មែរ នៅ​ក្នុង​បរិវេណ នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រាជ​ធានី​ភ្នំពេញ កញ្ញា សុត សុនិន ជានិស្សិតឆ្នាំទី៣ នៃ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារ​គមនាគមន៍ នៃ​ហៅ​កាត់ (DMC) បាន​រៀបរាប់​ពី​បទពិសោធន៍​ និង​គុណ​តម្លៃ​ នៃ​ការងារ​ស្ម័គ្រចិត្ត និង​ឱកាស​នានា​ជាច្រើន​ដែល​កញ្ញា​បាន​ទទួល។

តាមរយៈការងារស្ម័គ្រចិត្ត កញ្ញា សុត សុនិន ហាក់បានបន្ថែមឱកាសចូលក្នុងសង្គម និងអាចប្រើប្រាស់ ចំណេះដឹងផ្នែកភាសាអង់គ្លេសបានយ៉ាងល្អ និងមានប្រសិដ្ឋភាព។

សូម​ទស្សនា​វីដេអូ​ខ្លី​ ខាងក្រោម​នេះ ដើម្បី​ជា​គន្លឹះ​ដល់​យុវជន​ជំនាន់​ក្រោយ ដូចតទៅ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់