- 2018-06-20 08:06:34
- ព័ត៌មាន
កាន់តែអាណិតព្រះបុត្រាទាំង២អង្គ ក្រោយឃើញរូបមួយសន្លឹកជួបជុំព្រះបិតា និងមាតា
- 2018-06-20 08:06:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែអាណិតព្រះបុត្រាទាំង២អង្គ ក្រោយឃើញរូបមួយសន្លឹកជួបជុំព្រះបិតា និងមាតា
ចន្លោះមិនឃើញ
ត្រឹមព្រះជន្ម ៣៩ឆ្នាំ អ្នកម្នាង អ៊ុក ផល្លា នៃសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ បានលាចាកលោកនេះជារហូត បន្សល់ទុកនូវព្រះបុត្រា២អង្គ កំពុងស្ថិតវ័យកុមារត្រូវការភាពកក់ក្ដៅពីមាតា។ អ្នកម្នាង អ៊ុក ផល្លា ជាអតីតតួឯកអប្សរាដ៏ល្បីល្បាញរបស់កម្ពុជា នាអំឡុងទសវត្ស៩០ បានសាងស្នេហ៍ និងរួមជាមួយសម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ រហូតបានព្រះបុត្រា២អង្គ។ បុត្រច្បងមាននាម នរោត្តម សុធាឫទ្ធិ ប្រសូតក្នុងឆ្នាំ ២០០៣ និងបុត្រទី២ មាននាម នរោត្តម រណវង្ស ប្រសូតក្នុងឆ្នាំ ២០១១។
រូបភាពមួយសន្លឹកថតជុំគ្នា ជាមួយព្រះបុត្រាទាំង២ របស់អ្នកម្នាង និងសម្ដេចក្រុមព្រះ កាន់តែធ្វើឲ្យប្រជានុរាស្ត្រខ្មែរ កាន់តែអាណិត និងក្ដុកក្ដួលជាពន់ពេក ក្រោយវត្តមានរបស់អ្នកម្នាងត្រូវឃ្លាតឆ្ងាយពីបុត្រភ្ងាលែងវិលវិញជារៀងរហូត។ ក្នុងថ្ងៃបូជា អ្នកម្នាង ព្រះបុត្រាទាំង២អង្គ បានបង្ហាញទឹកមុខក្រៀមក្រំ សម្លឹងមើលផ្សែងបូជាមាតាទាំងស្រណោះ ខណៈមិនមានវត្តមានព្រះបិតានៅក្បែរឡើយ ដោយទ្រង់កំពុងព្យាបាលព្រះកាយនៅឯមន្ទីរពេទ្យ។
អ្នកម្នាង អ៊ុក ផល្លា បានលាចាកលោកនេះទៅ ក្រោយជួបឧបទ្ទវហេតុហេតុ គ្រោះថ្នាក់ចរាចរណ៍ក្នុងដំណើរជាមួយព្រះស្វាមី ដើម្បីយាងចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិក សមាជិកា គណបក្សហ្វ៊ុនស៊ិនប៉ិច នៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សពរបស់អ្នកម្នាងត្រូវបានបូជាហើយនៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ៕
ចុចអាន៖