• 2018-06-20 09:19:43
  • សេដ្ឋកិច្ច

កុំច្រឡំទៅខ្ចីលុយ! គ្រឹះស្ថានឥណទានថ្មីៗ១២ ធនាគារជាតិបដិសេធមិនផ្ដល់វិញ្ញាបនបត្រឡើយ

  • 2018-06-20 09:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​នេះ​ធនាគារ​នៃ​កម្ពុជា​ បាន​បញ្ជាក់ជាថ្មីម្ដងទៀត ដោយយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ថា ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​បដិសេធ​មិន​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​បញ្ជី ជា​គ្រឹះស្ថាន​ឥណទាន​ជនបទ ចំពោះ​អង្គការ សមាគម​ចំនួន​១២។ អង្គការ សមាគម ទាំង​១២​នោះ​មាន​ដូចជា៖

១. អង្គការ​កម្ពុជា ដើម្បី​ស្រាវជ្រាវ និង​អភិវឌ្ឍ

២. អង្គការ​កម្ពុជាស្ថាបនារុងរឿង

៣. អង្គការ​សង្គ្រោះ​និង​ផ្ដល់​ក្ដី​សង្ឃឹម​ប្រជាជន

៤. អង្គការ​ពន្លឺ​ថ្មី​ភ្នាក់ងារ​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍

៥. អង្គការ​អភិវឌ្ឍ​ជីវភាព​សហគមន៍

៦. អង្គការ​គ្រួសារ​សាមគ្គី

៧. អង្គការ​ឥណទាន​សុវណ្ណភូមិ

៨. អង្គការ​អភិវឌ្ឍន៍​ក្រុមគ្រួសារ​កម្ពុជា

៩. សហគមន៍​ អភិវឌ្ឍ​ដំណាំស្រូវ

១០. អង្គការ​ដារ៉ា​អភិវឌ្ឍ

១១. សហគមន៍​អភិវឌ្ឍន៍​កូន​ខ្មែរ

១២. សហគមន៍​កសិករ​យើង

ដោយ​ឡែក​គ្រឹះស្ថាន​ឥណទាន​ជនបទ​១១​ផ្សេង​ទៀត ត្រូវ​បាន​ធនាគារ​ជាតិនៃកម្ពុជា សម្រេច​ដក​ហូត​អាជ្ញាប័ណ្ណ​ហើយ​មាន​ដូចជា៖

១. សមាគម​ជាតិ​ទ្រទ្រង់​កសិផល

២. វិទ្យាស្ថាន សន្តិភាព និង​អភិវឌ្ឍន៍

៣. អង្គការ លូថេរ៉េន បម្រើ​ពិភពលោក (អង្គការ​ជីវិត​ថ្លៃ​ថ្នូរ)

៤. អង្គការ​អភិវឌ្ឍន៍​ជនបទ​ខ្មែរ

៥. ស៊ី ខេ អឹម អេហ្វ ជី

៦. អង្គការ​សប្បុរស

៧. អង្គការ​ទ្រទ្រង់​សមាគមបង្កើន​ការ​អភិវឌ្ឍ

៨. អង្គការ​ជោគជ័យ

៩. អង្គការ​ឥណទាន​កម្ពុជា (អាយ ខេ ហ្វាយនែន)

១០. អង្គការ ច័ន្ទ សុខសាន្ត

១១. សមាគម​អភិវឌ្ឍន៍​កសិកម្ម និង​ទេសចរណ៍

សេចក្ដីលម្អិតសូមមើលការជូនដំណឹងខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់