• 2018-06-20 10:05:06
  • ព័ត៌មាន

ត្រូវ​រឿង​ហើយ​អ្នក​ចង់ស្គាល់ជប៉ុន! សាក​ចូល​កម្មវិធី​នេះ ដឹងតែដូចបានទៅជួបជប៉ុនចឹង

  • 2018-06-20 10:05:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​បុណ្យ​ផ្កាយ ឬ តាណាបាតា ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​មួយ​របស់​ជប៉ុន ត្រៀម​នឹង​រៀបចំ​ឡើង​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន ម្ដង​ទៀត​ហើយ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ ស្វែង​យល់​កាន់​តែ​ច្បាស់​ពី​ទំនៀមទម្លាប់ និង​សិល្បៈ​របស់​ប្រទេស​នេះ​ជាដើម។

ឆ្នាំ​នេះ​ពិធីបុណ្យ​ផ្កាយ​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី៥ ទី៦ កក្កដា ដែល​ចូល​រួម​សហការ​ជាមួយ​ស្ថាន​​​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​មជ្ឈមណ្ឌល​អាស៊ី នៃ​មូលនិធិ​ជប៉ុន ដោយ​បើក​ឲ្យ​ចូលរួម​សេរី ហើយ​ក្នុង​នោះ​មាន​កម្មវិធី​ដូចជា៖

  • ការ​ចាក់​បញ្ចាំង​ខ្សែ​ភាពយន្ត​គំនូរ​ជីវចល​ជប៉ុន
  • ការ​ប្រឡង​ចម្រៀង ណូដូជីម៉ាន់ លើក​ទី៩
  • ការ​ប្រគំ​តន្ត្រី​បុរាណ​ជប៉ុន
  • ការ​ស្លៀក​សម្លៀក​បំពាក់​បុរាណ​ខ្មែរ​សម័យ​លង្វែក
  • ការ​ស្លៀក​សម្លៀក​បំពាក់​ជប៉ុន យូកាតា
  • ការ​បណ្ដែត​ប្រទីប​ពេល​រាត្រី
  • ការ​ភ្លក់​ម្ហូប​ជប៉ុន

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​វិបសាយ www.cjcc.edu.kh

អត្ថបទ៖ វិទូ

មតិយោបល់