• 2018-06-23 07:24:21
  • សេដ្ឋកិច្ច

ប្រើ​យុទ្ធសាស្រ្ត​ទីផ្សារ​សាហាវ មិន​បាច់ផ្សាយ​ពាណិជ្ជកម្ម អាច​ចំណេញ​ដល់​ទៅ ១ ០០០%

  • 2018-06-23 07:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មីរ៉ៃ ណាហ្កាស៊ូ (Mirai Nagasu) បង្កើត​ប្រវត្តិសាស្ត្រ​នៅ​កីឡាអូឡាំពិក​រដូវ​រងារ កាល​ពី​ដើម​ឆ្នាំ​២០១៨ នៅ​កូរ៉េ​ខាងត្បូង ដោយ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ផ្នែក​កីឡា​ជិះ​ស្គី និងបាន​ក្លាយ​ទៅ​ជា​ស្រ្តី​អាមេរិក​ដំបូង​គេ​ដែល​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​នេះ​៣​សម័យ។

អត្តពលិក​ មីរ៉ៃ ណាហ្កាស៊ូ ពាក់​ក្រវិល​របស់ Sonia Hou ក្នុង​បទសម្ភាសន៍​លើ​ទូរទស្សន៍ abc អាមេរិក

ណាហ្កាស៊ូ ជនជាតិ​អាមេរិក​ដើមកំណើត​ជប៉ុន​មិន​ត្រឹម​តែ​ឈ្នះ​មេដាយ​ពិភពលោក​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​នាង​ថែម​ទាំង​បាន​នាំ​​យក​ភាព​ល្បីល្បាញ​ដល់​​អ្នក​ឌីហ្សាញ​ក្រវិល​ឲ្យ​នាង​ពាក់​ទៀត​ផង។ អត្តពលិក​រូប​នោះ​បាន​ពាក់​ក្រវិល​​រាង​​ត្រី​កោណ ដែល​ច្នៃ​ម៉ូដ​ដោយ Sonia Hou អ្នករចនាម៉ូដ​​ជនជាតិ​អាមេរិក​ដើមកំណើត​ចិន​។

Sonia Hou អ្នករចនាម៉ូដ​​គ្រឿង​អលង្ការជនជាតិ​អាមេរិក​ដើមកំណើត​ចិន​

ម៉ូដ​គ្រឿង​អលង្ការ​ដែល​ណាហ្កាស៊ូ​ពាក់​អំឡុង​ពេល​ប្រកួត​កីឡា​អូឡាំពិក លក់​ដាច់​អស់​ត្រឹម​៥​ម៉ោង​ប៉ុណ្ណោះ​ ធ្វើ​ឲ្យ​អាជីវកម្ម​របស់ Sonia Hou កើន​ឡើង​១ ០០០% នា​សប្តាហ៍​នោះ។ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ Hou មិនបាន​​ចាយ​លុយ​សូម្បី​១​សេន​ ដើម្បី​ផ្សាយ​ពាណិជ្ជកម្ម​ឡើយ។

អត្តពលិក​ Karen Chen ពាក់​ក្រវិល​របស់ Sonia Hou ប្រកួត​ជិះស្គី​ទឹក​កក​​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អូឡាំពិក​ពិភពលោក

តើ​នាង​ធ្វើ​​វា​ដោយ​របៀបណា?

១​ខែ​មុន​ពេល​ដែល​ការ​ប្រកួត​កីឡា​ពិភពលោក​នោះ​មក​ដល់ Hou បាន​ទៅ​ជួប​អត្តពលិក​នារី​៣​នាក់ រួម​មាន៖ មីរ៉ៃ ណាហ្កាស៊ូ Karen Chen (​អាមេរិក​ដើមកំណើត​​តៃវ៉ាន់) និង ប្រេដឌី ថេនណ័ល ដើម្បី​​អង្វរ​ឲ្យ​ពួកគេ​ទាំង​៣​ព្រម​ពាក់​គ្រឿង​អលង្ការ​​​របស់​នាង​ទៅ​ចូលរួម​កីឡា​អូឡាំពិក។ ពួក​គេ​ទាំង​៣​បាន​យល់​ព្រម។

អត្តពលិក​ Karen Chen ពាក់​ក្រវិល​របស់ Sonia Hou ក្នុង​បទសម្ភាសន៍​លើ​ទូរទស្សន៍ CNBC

យុទ្ធសាស្ត្រ​ទីផ្សារ​របស់​សហគ្រិន​អាមេរិក​ដើម​កំណើត​ចិន​នេះ​គឺ​ផ្តោត​ទៅ​លើ​ អត្តពលិក​ដ៏​ស្រស់​ស្អាត​ទាំង​៣ ដែល​ម្នាក់ៗ មាន​អ្នក followers នៅ​លើ​ Instagram ដល់​ទៅ ៥០ ០០០។ Sonia Hou បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​បណ្តាញ​សង្គម​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​នាង​ជោគជ័យ​ខ្លាំង។ នាង​និយាយ​ថា "បណ្តាញ​សង្គម​ពិត​​ជា​មាន​ឥទ្ធិពល ហើយ ខ្ញុំ​ពិត​ជា​មិន​អាច​ឈាន​មក​ដល់​ដំណាក់​កាល​នេះ​ទេ ប្រសិន​បើ​គ្មាន​វា"៕

ប្រភព៖ nextshark ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់