• 2018-06-26 07:03:44
  • ព័ត៌មាន

ទីបំផុត! សិង្ហបុរី បង្ហាញចំនួនលុយពិតប្រាកដ ចាយលើជំនួបកំពូលអាមេរិក-កូរ៉េខាងជើង

  • 2018-06-26 07:03:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​សិង្ហបុរី​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ថា ខ្លួន​បាន​ចំណាយ​ប្រាក់​ចំនួន ១៦,៣​លាន​ដុល្លារ​សិង្ហបុរី ឬ ១២​លាន​ដុល្លារ​អាមេរិក ចំពោះ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​ប្រវត្តិសាស្ត្រ រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ហើយ​បាន​បន្ថែម​ឲ្យ​ដឹង​ថា វា​តិច​ជាង​ការ​រំពឹង​ទុក បន្ទាប់​ពី​មាន​ការ​ត្អូញត្អែរ​អំពី​ការ​ចំណាយ​ខ្ពស់។

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ជួប​គ្នា​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨

ចុច​អាន៖ ចេញហើយ! លទ្ធផលនៃកិច្ចប្រជុំកំពូល អាមេរិក-កូរ៉េខាងជើង គឺ៤ចំណុចធំៗនេះ!

គួរ​រំលឹក​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ជួប​គ្នា​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បញ្ចប់​ភាព​តានតឹង​ផ្នែក​នុយក្លេអ៊ែរ។

សិង្ហបុរី ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​មួយ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ សម្រាប់​កិច្ចប្រជុំ​កំពូល​នេះ ដោយសារតែ​ទំនាក់ទំនង​ដ៏​កក់ក្ដៅ​របស់​វា​ជាមួយ​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង រួម​ទាំង​កេរ្តិ៍​ឈ្មោះ​សម្រាប់​ច្បាប់​ទម្លាប់​ដ៏​តឹងរ៉ឹង​ផង​ដែរ។

ផ្ទុយទៅវិញ ប្រជាជន​សិង្ហបុរី​មួយ​ចំនួន​បាន​គិត​ថា ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​កិច្ចប្រជុំ​កំពូល​ខាង​លើ គឺ​ជា​រឿង​មួយ​ដ៏​រំខាន ច្រើន​ជាង​កិត្តិយស ជា​ពិសេស​នៅ​ពេល​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី លោក Lee Hsien Loong បាន​ប៉ាន់​ប្រមាណ​ថា ប្រទេស​ដ៏​តូច​មួយ​នេះ​នឹង​ត្រូវ​ចំណាយ​ប្រាក់ ២០​លាន​ដុល្លារ​សិង្ហបុរី ឬ ១៤​លាន​ដុល្លារ​អាមេរិក​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​នោះ។

ចុច​អាន៖ មុនហោះទៅកូរ៉េខាងជើងវិញ គីម ជុងអ៊ុននិយាយអ្វីខ្លះពីសិង្ហបុរី?

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ម្នាក់ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ការ​ចំណាយ​របស់​រដ្ឋាភិបាល​គឺ​ប្រហែល ១៦,៣​លាន​ដុល្លារ​សិង្ហបុរី​ប៉ុណ្ណោះ ខណៈ​ការ​ចំណាយ​ធំ​បំផុត គឺ​លើ​ផ្នែក​សន្តិសុខ៕

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់