• 2018-06-27 02:05:59
  • ស្នេហា

ភ្ញាក់ផ្អើល! ព្រះនាងជប៉ុនមួយអង្គទៀតហើយ នឹងបោះបង់រាជសម្បត្តិ រៀបអភិសេកកម្មករ

  • 2018-06-27 02:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​មួយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​គ្រួសារ​អធិរាជ​ជប៉ុន បាន​ឲ្យ​ដឹង​ថា ព្រះនាង Ayako នឹង​រៀប​អភិសេក​ជាមួយ​ជន​សាមញ្ញ​ម្នាក់ នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ ហើយ​បោះបង់​រាជសម្បត្តិ និង​ចាកចេញ​ពី​គ្រួសារ​រាជវង្ស។

ព្រះនាង Ayako

ព្រះនាង Ayako គឺ​ជា​បុត្រី​របស់​ព្រះ​អង្គម្ចាស់ Takamado ដែល​បាន​សុគត​នៅ​ក្នុង​ឆ្នាំ២០០២ ខណៈ​ព្រះអង្គម្ចាស់​ជា​ភគនីយោ (បងប្អូន​ជីដូន​មួយ​ប្រុស) របស់​អធិរាជ Akihito ។

នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨ ព្រះនាង Ayako ព្រះ​ជន្ម ២៧​វស្សា នឹង​ចូលរួម​ពិធី​ភ្ជាប់​ពាក្យ​តាម​ប្រពៃណី ជាមួយ​គូ​ស្នេហ៍​របស់​ទ្រង់ គឺ​លោក Kei Moriya ដែល​មាន​អាយុ​៣២ឆ្នាំ ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជប៉ុន NKY Line។ អ្នក​ទាំង​ពីរ​គ្រោង​នឹង​រៀប​អភិសេក នៅ​ថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​តែម្ដង នៅ​ឯ​ព្រះវិហារ Meiji Jingu Shrine ស្ថិត​ក្នុង​សង្កាត់ Shibuya Ward នៃ​ទីក្រុង​តូក្យូ។

ព្រះនាង Ayako

គួរ​រំលឹក​ឲ្យ​ដឹង​ថា ព្រះនាង Mako ព្រះជន្ម​២៦វស្សា ដែល​ត្រូវ​ជា​ភគនីយា (បងប្អូន​ជីដូន​មួយ​ស្រី) របស់​ព្រះនាង Ayako និង​ជា​នត្តា (ចៅស្រី) ធំ​របស់​អធិរាជ​ជប៉ុន បាន​សម្រេច​ហឫទ័យ​ដូច​គ្នា​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧។ បើ​ទោះ​បី​ជា​ព្រះនាង​បាន​ពន្យារ​ពេល​រៀប​អភិសេក រហូត​ដល់​ឆ្នាំ​២០២០​ក្តី ប៉ុន្តែ​ព្រះនាង​បាន​បោះបង់​រាជសម្បត្តិ និង​តំណែង​ជា​ផ្លូវការ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៧​មក​ម្ល៉េះ។

ព្រះនាង Mako និង គូស្នេហ៍

យ៉ាងណាមិញ ព្រះនាង Ayako និង លោក Moriya បាន​ជួប​គ្នា​មិន​ដល់​មួយ​ឆ្នាំ​មុន តាមរយៈ​គ្រួសារ​ដែល​ធ្វើការ​នៅ​អង្គការ NGO ជាមួយគ្នា។ មាតា​របស់​ព្រះនាង Ayako សង្ឃឹម​ថា​ការ​ណែនាំ​នេះ នឹង​ជំរុញ​ឲ្យ​បុត្រី​របស់​ទ្រង់ ចូលរួម​នៅ​ក្នុង​ផ្នែក​សុខុមាលភាព​កុមារ​ទូទាំង​ពិភពលោក ប៉ុន្តែ​ទំនាក់ទំនង​របស់ ព្រះនាង Ayako និង លោក Moriya ក្លាយ​ជា​ស៊ី​ជម្រៅ​យ៉ាង​រហ័ស៕

ព្រះនាង Ayako

ចុច​អាន៖

ប្រភព៖ People ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់