• 2018-06-27 02:56:38
  • ស្នេហា

មកមើល សារមន្ទីរស្នេហាបែកបាក់ ដាក់តាំងវត្ថុអនុស្សាវរីយ៍​បង្កប់រយលានអត្ថន័យ (មានវីដេអូ)

  • 2018-06-27 02:56:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារមន្ទីរមួយ​នៅ​ទីក្រុង Zagreb ប្រទេស​ក្រូអាត ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សារមន្ទីរ​ស្នេហាបែកបាក់។

បើ​ក្រឡេក​មើល​មួយ​ភ្លែត របស់​របរ​នៅ​ក្នុង​សារមន្ទីរ​នេះ​ហាក់​ដូច​ជា​សាមញ្ញ និង​មិន​មាន​អ្វី​ប្លែក​នោះ ទេ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មើល​ឲ្យ​ជិត អ្នក​នឹង​ដឹង​ថា​វត្ថុ​អនុស្សាវរីយ​នីមួយ​ៗ​មាន​បង្កប់​អត្ថន័យ​និង​ការ​ចង​ចាំ​រយ​លាន​របស់​អ្នក​បែក​បាក់​ស្នេហា។ ដោយ​សារ​តែ​វា​ត្រូវ​បាន​បរិច្ចាគ​ដោយ​អ្ន​កបែក​បាក់​ស្នេហា​ជុំ​វិញ​ពិភពលោក វត្ថុ​អនុស្សាវរីយ​នីមួយ​ៗ​ក្នុង​សារមន្ទីរ​នេះ នឹង​អាច​ប្រាប់​រឿង​ផ្សេង​ៗ​គ្នា​ដល់​អ្នក​ថា​តើ​ហេតុ​អ្វី​បានជា​ស្នេហារ​បស់​ពួក​គេ​មិន​អាច​បន្ត​ទៅ​មុខ​ទៀត​បាន។

ជាមួយគ្នា​ដែរ លោក Grubišić ជា​ម្ចាស់​សារមន្ទីរ​នេះ​ឲ្យ​ដឹង​ថា លោក​គ្រាន់​តែ​ចង់បង្កើត​កន្លែង​មួយ​ដែល​ប្រមូល​វត្ថុ​អនុស្សាវរីយ​ពី​ស្នេហា​បែកបាក់​ ដើម្បី​ឲ្យ​អ្នក​ផ្សេង​អាច​ស្វែង​យល់​ពី​បទ​ពិសោធន៍​ស្នេហា​របស់​អ្នក​ដទៃ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់