• 2018-06-28 03:57:49
  • ព័ត៌មាន

ចង់​បាន​ការងារ​ប្រាក់​ខែ​ខ្ពស់ មាន​កន្លែង​ស្នាក់​នៅ ហូប​ចុក បោក​អ៊ុត Free មែន​ទេ?

  • 2018-06-28 03:57:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kewin Management ក្រុមហ៊ុន​ធំ​នៅ​ប៉ោយប៉ែត ដែល​មាន​ការិយាល័យ​សម្រាប់​ជួល Apartment ក្លឹប​ហាត់​ប្រាណ និង​ហាង​ជាច្រើន​ទៀត​នោះ កំពុង​តែ​រើស​បុគ្គលិក​សឹង​តែ​គ្រប់​តំណែង។

ក្រៅ​ពី​ប្រាក់​ខែ​ខ្ពស់ បុគ្គលិក​ទាំង​អស់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា ការ​ស្នាក់​នៅ អាហារ កន្លែង​ហាត់​ប្រាណ ព្រម​ទាំង​មាន​ប្រាក់​បន្ថែម​សម្រាប់​អ្នក​មាន​កូន​ផង​ដែរ។

អ្នក​គ្រប់​គ្រង Apartment របស់ Kewin Management បាន​លើក​ឡើង​ថា៖ "ថ្វីត្បិត​តែ​ការងារ​ទាំង​នោះ​នៅ​ឆ្ងាយ​ពី​ភ្នំពេញ​ក៏​ពិត​មែន តែ​ខាង​យើង​ផ្ដល់​ឲ្យ​គាត់​គ្រប់​សព្វ ទាំង​ស្នាក់​នៅ អាហារ កន្លែង​ហាត់​ប្រាណ បោកអ៊ុត​ជាដើម ហើយ​ប្រាក់​ខែ​ខ្ពស់​គឺ​អាស្រ័យ​លើ​បទ​ពិសោធន៍ និង​សមត្ថភាព"។

ក្រុមហ៊ុន​ដែល​រើស​បុគ្គលិក​ទៅ​ធ្វើ​ការ​នៅ​ជាយដែន​ខាង​លើ ក៏​បើក​ឲ្យ​ចូល​សម្ភាសន៍​ផ្ទាល់​នៅ​ភ្នំពេញ ក្នុង​សណ្ឋាគារ Sunway Hotel ចាប់​ពី​ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ថ្ងៃទី៨-១០ កក្កដា និង​សៀមរាប សណ្ឋាគារ Karavansara Residence Hotel ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ថ្ងៃទី១២ ១៣ កក្កដា ។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Ke-win Management និង​លេខ​ទូរសព្ទ 031 37 49 053 / 031 37 49 037 ហើយ​សម្រាប់​អ្នក​ចង់​ផ្ញើ CV អាច​ផ្ញើ​ទៅ​អ៊ីមែល hrd@ke-win.com ឬ​ផ្ញើ​ទៅ​ផេក​ហ្វេសប៊ុក​ផ្ទាល់៕

អត្ថបទ៖ វិទូ

មតិយោបល់