• 2018-07-16 09:27:07
  • សុខភាព

ភ្លៀងជាប់គ្នាប៉ុន្មានថ្ងៃ ប្រយ័ត្នចំណីបន្តិចក្រែងមានបញ្ហារឿងរាក

  • 2018-07-16 09:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃចុងក្រោយនេះអាកាសធាតុប្រែប្រួល ជួនក្តៅ ជួនត្រជាក់ ជួនធ្លាក់ភ្លៀង អ្នកខ្លះលិចទឹកចូលដល់ក្នុងផ្ទះទៀតក៏មាន។ នេះជាហេតុផល ដែលបណ្ដាលឲ្យមានមេរោគចូលទៅយាយីរាងកាយអ្នក រហូតធ្វើឲ្យអ្នកអាចផ្តាសាយ ជាពិសេសគឺរាករូស កាលណាបរិភោគទឹកមិនស្អាត ឬ ប៉ះពាល់ចំណីដែលមិនបានទុកដាក់ត្រឹមត្រូវ។

ចំណីអាហារមានរុយរោម សត្វរុយនាំមេរោគតាមដងខ្លួនរបស់វាដូចជា តាមជើង និងស្លាប។ វាទុំលើចំណីអាហាររបស់អ្នកដោយជើងកខ្វក់របស់វា។ ពេលអ្នកហូបអាហារនោះនឹងនាំឲ្យអ្នកមានជំងឺរាក។ អ្នកគួរតែជៀសវាងទទួលទានផ្លែឈើក្រៀម និងបន្លែដូចជា ប្រូខូលី ផ្កាខាត់ណា ស្ពៃក្ដោប និងខ្ទឹមបារាំង អាហារសំបូរជាតិផ្អែម ជាតិកាហ្វេអ៊ីន អាហារចៀន និងអាហារសំបូរជាតិខ្លាញ់។ ការជ្រើសរើសអាហារឲ្យបានត្រឹមត្រូវជារឿងសំខាន់នៅពេលដែលអ្នក រាក។

ក្រៅពីហេតុផលខាងលើ មានករណីផ្សេងទៀតដែលនាំឲ្យអ្នកកើតជំងឺរាកបាននោះគឺ ប្រើថ្នាំ Antibiotics (អង់ទីប៊ីយ៉ូទិក) ច្រើន។ ជារឿយៗរាកនឹងបាត់វិញទាំងស្រុងក្នុងរយៈពេល ពីរទៅបីថ្ងៃបន្ទាប់ពីឈប់ប្រើ Antibiotics ។ ប៉ុន្តែបើប្រើថ្នាំ Antibiotics និងថ្នាំ Probiotic (ប្រូបាយអូទិក) ជាមួយគ្នាវានឹងជួយឱ្យការរាកនេះឆាប់បាត់ទៅវិញ។

ប្រសិនកើតមានជំងឺរាក ខណៈពេលដែលប្រើថ្នាំ Antibiotics (អង់ទីប៊ីយ៉ូទិក) នោះ សូមទាក់ទងវេជ្ជបណ្ឌិត ដើម្បីកំណត់ថាតើគួរបន្តញ៉ាំថ្នាំដដែល ឬប្រើថ្នាំដទៃទៀតជំនួស។ សូមកុំបញ្ឈប់ការប្រើថ្នាំអង់ទីប៊ីយ៉ូទិកភ្លាមៗ ហើយអ្នកគួរតែជ្រើសរើសប្រភេទ Probiotics ដែលអាចជួយការពារ និងព្យាបាលព្រមគ្នា ជាពិសេសការពារកុំឲ្យរាកពេលប្រើអង់ទីប៊ីយ៉ូទិក។

ពពួក Probiotics ទាំងនោះមាននៅក្នុងថ្នាំដែលសម្បូរទៅដោយប្រសិទ្ធភាពល្អដូចជា Saccharomyces boulardii CNCM I-745, Lactobacillus rhamnosus GG, Lactobacillus Rhamnosus LB, Lactobacillus Paracasei strain។

ជម្រើសល្អបំផុត ឪពុកម្តាយឬអាណាព្យាបាល គួរតែទិញថ្នាំប្រភេទប្រូបាយអូទិកខាងលើមានជាប្រចាំនៅក្នុងផ្ទះ ប៉ុន្តែបើរាកខ្លាំង កុំភ្លេចទៅជួបគ្រូពេទ្យជាបន្ទាន់៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់