• 2018-07-02 04:16:56
  • ព័ត៌មាន

ស្លាប់ជិត ៣០នាក់ គួរឲ្យរន្ធត់ក្រោយឡានក្រុងធ្លាក់ភ្នំនៅឥណ្ឌា

  • 2018-07-02 04:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣០​នាក់​បាន​ស្លាប់​ក្រោយ​ឡាន​ក្រុង​មួយ​គ្រឿង​បើក​ធ្លាក់​ផ្លូវ​ភ្នំ​ចូល​ជ្រលង​ភាគ​ខាង​ជើង​ប្រទេស ឥណ្ឌា។

រដ្ឋ​មន្ត្រី​នៃ​រដ្ឋ Uttarkhand លោក trivendra Rawat និយាយ​ថា ឡាន​ក្រុង​នេះ​បាន​ដឹក​នាក់​ដំណើរ ៤៥​នាក់​ហើយ​ក៏​រអិល​ធ្លាក់​ផ្លូវ​ចូល​ក្នុង​ជ្រលង​ជម្រៅ​ជាង ២០០ ម៉ែត្រ​តែ​ម្ដង។ លោក​បន្ត​ថា មាន​មនុស្ស ១២​នាក់​ផ្សេង​ទៀត​រង​របួស​ផង​ដែរ ខណៈ​ដែល​អ្នក​ជួយ​សង្គ្រោះ​បាន​រក​ឃើញ​សាក​សព​ចំនួន ២០ ហើយ​ប៉ូលិស​ជឿ​ថា​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ទៀត​ផង។

ទោះយ៉ាងណាក៏ដោយ ហេតុផល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដ៏​រន្ធត់​នេះ​កើត​ឡើង នៅ​មិន​ទាន់​ត្រូវ​គេ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ប៉ូលិស​ជឿ​ថា​អាច​មក​ពី​បញ្ហា​អាកាសធាតុ៕

ចុចអាន ៖

ប្រភព៖ Independent ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់