• 2018-07-02 09:00:00
  • ការអប់រំ

ចេះ២គន្លឹះនេះ ដឹង​តែ​លែង​គាំង សរសេរ​តែង​សេចក្ដី​ខ្មែរ​​បាន​ពិន្ទុ​ខ្ពស់ ពេល​ប្រលង​បាក់ឌុប

  • 2018-07-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តែង​សេចក្ដី​ ជា​ផ្នែក​សំខាន់​មួយ នៃ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​ ដែល​តែងតែ​មាន​​ក្នុង​ការ​ប្រលង​ថ្នាក់​ជាតិ ធំ​ៗ តួ​យ៉ាង ដូចជា​ការ​ប្រលង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ហៅថា​បាក់ឌុប​។

សិស្ស​១​ចំនួន​ហាក់ធ្វេស​ប្រហែស មិន​សូវ​ខ្វល់​រឿង​មុខវិជ្ជា​ផ្នែក​អក្សរ ទើប​ធ្វើ​ឲ្យ​ពេល​ប្រលង​នៅ​គាំង ​បៀម​ប៊ិច មិន​ដឹង​ចាប់​ជ្រុង​ពី​ខាង​ណា​ទៅណី ឬ​ចាយ​ម៉ោង​យូរ​ពេក​ សរសេរ​មិន​ចប់​ជាដើម។ ​

មុន​ទទួល​បាន​ពិន្ទុ​ល្អ ទាល់​តែ​សិស្ស​ពូកែ​សរសេរ​តែង​សេចក្ដី​​ល្អ ត្រូវ​អក្ខរាវិរុទ្ធ ណែងណង និង​ត្រូវ​ក្បួន។

មិន​ខុស​ទេ ការ​សរសេរ​គឺ​ទាមទារ​ ឲ្យ​ដឹង​គន្លឹះ​សំខាន់ៗ មិន​មែន​ចេះ​តែ​សរសេរ​លំ​ៗ ប៉ាត​ណា​ប៉ាត​ណី ឲ្យ​តែ​វែង​អន្លាយ​នោះ​ទេ។ នេះ​បើ​តាម​គ្រូបង្រៀន​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​។

លោក​គ្រូ តន់ វណ្ណៈ គ្រូ​បង្រៀន​សិស្ស​ថ្នាក់​ទី ១១ និង១២ នៃវិទ្យាល័យ១០មករា ១៩៧៩ ក្នុង​ក្រុង​សៀមរាប នៃ​ខេត្ត​សៀមរាប បាន​ប្រាប់ Sabay តាម​ទូរសព្ទថា​ ជា​បទពិសោធន៍​បង្រៀន​ជោគជ័យ​ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ​ការ​សរសេរ​ដែល​ល្អ គឺ​សិស្ស​ត្រូវ​យល់​ច្បាស់​ពី​ប្រធាន​បទ ប្រភេទ​នៃ​តែង​សេចក្ដី ថា​តើ​ជា​សំណេរ​បែប​ពន្យល់ ឬ​បែប​ពិភាក្សា។

មួយវិញទៀត សិស្ស​ត្រូវ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​ ដើម្បី​មាន​ចំណេះ​ដឹង​ទូទៅ​ច្រើន​ផង​ដែរ។​

រូបភាពផ្តល់ឲ្យ

ខាង​ក្រោម​នេះ ជា​ទម្រង់​នៃ​តែង​សេចក្ដី​ខ្មែរ​ទាំង​២ប្រភេទ​សំខាន់ៗ ដែល​លោក​គ្រូ​ តន់ វណ្ណៈ បាន​ចង​ក្រង​ជា​ឯកសារ​គន្លឹះ​ ដោយ​មាន​ឯកសារ​យោង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជា​ជំនួយ​សិស្ស​ងាយ​យល់ សរសេរ​បាន​ល្អ ចំណេញ​ពេល និង​ទទួល​ពិន្ទុ​ខ្ពស់​ ពេល​ប្រលង​បាក់ឌុប​ខាងមុខ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់