• 2018-07-03 00:02:57
  • ព័ត៌មាន

មកមើលវីដេអូដ៏រំជួលចិត្ត ពេលក្រុមសង្គ្រោះរកឃើញក្មេងថៃ និងគ្រូបង្វឹក១៣នាក់នៅក្នុងរូងភ្នំ (មានវីដេអូ)

  • 2018-07-03 00:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 118

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ថៃ​ចំនួន ១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​បាល់​ទាត់​ម្នាក់ ត្រូវ​បាន​គេ​រក​ឃើញ​គួរ​ឲ្យ​រំជួល​ចិត្ត​បំផុត នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង ខេត្ត​ឈៀង​រ៉ាយ ប្រទេស​ថៃ បន្ទាប់​ពី​ពួកគេ​បាន​បាត់​ខ្លួន​អស់​រយៈពេល ៩ថ្ងៃ។

អ្នកទាំង១៣នាក់ដែលគេបានរកឃើញនៅក្នុងរូងភ្នំ

ពួកគេ​ទាំង​១៣នាក់ ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​ជ្រមុជ​ទឹក​ជនជាតិ​អង់គ្លេស​២​នាក់ មាន​ឈ្មោះ​ថា Rick Stanton និង John Volanthen នៅ​លើ​​ទី​ទួល​មួយ​កន្លែង​ក្នុង​រូង​ភ្នំ បន្ទាប់​ពី​ប្រតិបត្តិការ​ស្វែងរក​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​សស្រាក់សស្រាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ពួក​គេ​គឺ​នៅ​រស់​រាន​មាន​ជីវិត​ទាំង​អស់​គ្នា ខណៈ​បេសកកម្ម​បន្ទាប់​គឺ​ត្រូវ​នាំ​យក​ពួកគេ​ចេញ​ពី​រូងភ្នំ​វិញ​ដោយ​សុវត្ថិភាព ស្រប​ពេល​ដែល​កម្ពស់​ទឹក​ក្នុង​រូង​ភ្នំ​បាន​កើន​ឡើង និង​មាន​ការ​រំខាន​ពី​ភក់​ថែម​ទៀត​ផង។

គួរ​រំលឹក​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​សង្ឃឹម​ថា នឹង​អាច​ស្វែងរក​ឃើញ​ពួកគេ​នៅ​លើ​ទី​ទួល​ណា​មួយ​នៅ​តំបន់ Pattaya Beach ក្នុង​រូង​ភ្នំ​ខាង​លើ ប៉ុន្តែ​ចុងក្រោយ​បែរ​ជា​រក​ឃើញ​នៅ​ចម្ងាយ​៤០០ម៉ែត្រ​ពី​ទី​នោះ ដោយ​សារ​ពួកគេ​បាន​រត់​ឡើង​ទៅ​លើ​ទួល​ខ្ពស់​ជាង​មួយ​កន្លែង​ទៀត ដើម្បី​គេច​ពី​ទឹក៕

សូម​ទស្សនា​វីដេអូ​នៅ​ពេល​ក្រុម​អ្នក​ជួយ​សង្គ្រោះ​រក​ឃើញ​អ្នក​ទាំង​១៣​នាក់​នោះ៖

ខាង​ក្រោម​នេះ​ជា​សម្ដី​​ក្នុង​​កិច្ច​សន្ទនា​នៅ​ក្នុង​វីដេអូ៖

ក្រុម​អ្នក​ជួយ​សង្គ្រោះ​អង់គ្លេស៖ "អ្នក​មាន​គ្នា​ប៉ុន្មាន? ១៣​នាក់? អស្ចារ្យ​ណាស់! (ទំនង​ជា​ក្មេងៗ​សួរ​ថា​ពួកគេ​អាច​ចេញ​ពី​ល្អាង​ភ្នំ​ឥឡូវ​បាន​ឬ​ដែរ​ទេ?) មិន​មែន​ថ្ងៃ​នេះ​ទេ។ មិន​មែន​ថ្ងៃ​នេះ​ទេ!"

បន្ទាប់​មក ក្មេងៗ​ក៏​​បាន​សួរ​នាំ​អំពី​កាល​បរិច្ឆេទ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​អង់គ្លេស៖ "ថ្ងៃ​នេះ​​ជា​ថ្ងៃ​ចន្ទ។ ប្អូនៗ​ជាប់​នៅ​ទីនេះ​អស់​១០​ថ្ងៃ​ហើយ។ ប្អូនៗ​ពិត​ជា​រឹងមាំ​ណាស់។ យើងនាំ​គ្នា​​ច្រមុជ​ទឹក​រុករក​ជា​ច្រើន​ថ្ងៃ​ហើយ។ យើង​មក​ពី​ក្រុម​កងទ័ព​ជើង​ទឹក។"

ក្មេងៗ៖ "ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់។"

ក្រុម​អ្នក​ជួយ​សង្គ្រោះ​អង់គ្លេស៖ "យើង​ក៏​សប្បាយ​ចិត្ត​ដែរ។"

ក្មេងៗ៖ "អរគុណ​ខ្លាំង​ណាស់។ តើ​បងៗ​មកពី​ណាដែរ?"

ក្រុម​អ្នក​ជួយ​សង្គ្រោះ​អង់គ្លេស៖ អង់គ្លេស។

ប្រភព៖ BBC ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់