• 2018-07-03 13:41:01
  • ជំនឿ

អបិយជំនឿ ៤ ទៀត ដែល​ពលរដ្ឋ​កូរ៉េ​មួយ​ចំនួន​នៅ​ជឿ​ដល់​សព្វ​ថ្ងៃ

  • 2018-07-03 13:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន លោក​អ្នក​បាន​ដឹង​ហើយ​អំពី​ជំនឿ​ ៥ ដែល​ពលរដ្ឋ​កូរ៉េ​មួយ​ចំនួន​នៅ​ជឿ​ដល់​សព្វ​ថ្ងៃ រួម​មាន​ការ​ឲ្យ​អំណោយ​ជា​ស្បែក​ជើង​នាំ​ឲ្យ​បែក​បាក់​គ្នា និង​ការ​សរសេរ​ឈ្មោះ​ជា​អក្សរ​ពណ៌​ក្រហម​ជា​ការ​ប្រមាថ​ជីវិត​ជា​ដើម។ ដោយ​ឡែក​ក្នុង​ថ្ងៃ​នេះ អត្ថបទ​សូម​នាំ​ជូន​លោក​អ្នក​នូវ​អបិយជំនឿ​ ៤ ទៀត ដែល​ប្រជាជន​មួយ​ចំនួន​នៅ​ប្រទេស​អាស៊ី​មួយ​នេះ​បន្ត​ជឿ រួម​មាន៖

១.លេខ ៤ គឺ​ជា​លេខ​ស៊យ៖ ដូច​ចិន​ដែរ លេខ ៤ គឺ​ជា​លេខ​មិន​ល្អ ដោយ​សារ​ការ​បញ្ចេញ​សំឡេង​របស់​ពាក្យ​នេះ គឺ​ស្រដៀង​ពាក្យ "ស្លាប់"។ ដូច្នេះ​ហើយ បាន​ជា​នៅ​តាម​ជណ្ដើរ​ប្រអប់​ជា​ច្រើន​នៅ​កូរ៉េ​ខាង​ត្បូង អក្សរ​ F ត្រូវ​បាន​ប្រើប្រាស់​ជំនួស​លេខ ៤ ដើម្បី​តំណាង​ជាន់​ទី​បួន។

២.កុំ​ទុក​កញ្ចក់​នៅ​មុខ​ទ្វារ៖ ពលរដ្ឋ​កូរ៉េ​មួយ​ចំនួន​ជឿ​ថា ការ​ដាក់​កញ្ចក់​នៅ​មុខ​ផ្ទះ ធ្វើ​ឲ្យ​សំណាង​ល្អ​មិន​អាច​ចូល​ផ្ទះ​បាន ដោយ​សារ​កញ្ចក់​ផ្លាត​ចេញ។

៣.កក់​សក់​ថ្ងៃ​ចូល​ឆ្នាំ​ដេញ​សំណាង​ល្អ​ចេញ​ពី​ខ្លួន៖ ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ពលរដ្ឋ​កូរ៉េ​ខ្លះ នឹង​មិន​កក់​សក់​ឡើយ ព្រោះ​ពួក​គេ​ជឿ​ថា ធ្វើ​បែប​នេះ នាំ​ឲ្យ​ជ្រុះ​ចេញ​នូវ​សំណាង​ល្អ​ឆ្នាំ​ថ្មី។ ចំពោះ​សិស្ស​កូរ៉េ​ខ្លះ​វិញ មុន​ពេល​ប្រលង​ពួក​គេ​នឹង​មិន​កក់​សក់​ឡើយ ព្រោះ​ពួក​គេ​ជឿ​ថា បើ​កក់ ជ្រុះ​បាត់​មេរៀន​ដែល​រៀន​មុន​ប្រលង។

៤.ផ្លុំ​កញ្ចែ​ពេល​យប់​គឺ​កោះ​ហៅ​ព្រលឹង​ខ្មោច៖ នៅ​កូរ៉េ​ខាង​ត្បូង មាន​ប្រជាជន​ខ្លះ​ជឿ​ថា ការ​ផ្លុំ​កញ្ចែ​នៅ​ពេល​យប់ គឺ​តំណាង​ឲ្យ​ការ​កោះ​ហៅ​ព្រលឹង​ខ្មោច​បិសាច៕

ប្រភព៖ theculturetrip អត្ថបទ៖ សេរី មង្គល

មតិយោបល់