• 2018-07-04 02:40:42
  • ព័ត៌មាន

មកមើលវីដេអូថ្មីចេញពីក្នុងរូងភ្នំ បង្ហាញស្នាមញញឹមក្មេងថៃទាំង១៣ គួរឲ្យរំភើប (មានវីដេអូ)

  • 2018-07-04 02:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​ថ្មី​មួយ​ខ្សែ ដែល​ទើប​តែ​បង្ហោះ​នា​ព្រឹក​ថ្ងៃ​ពុធ ទី០៤ ខែ​កក្កដា ឆ្នាំ២០១៨ នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សភាព​ក្មេង​ប្រុស​ថៃ ១២នាក់ រួម​ទាំង​គ្រូ​បង្វឹក​របស់​ពួកគេ នៅ​ក្នុង​រូង​ភ្នំ​ថាំហ្លួង នៃ​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ។

វីដេអូ​ឃ្លិប​ដែល​មាន​រយៈពេល​ត្រឹម​១នាទី បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក Thai Navy Seals នា​វេលា​ម៉ោង​៧ព្រឹក​ខាង​លើ បាន​បង្ហាញ​ឲ្យ​ឃើញ ក្មេង​ប្រុស​ទាំង​នោះ​ត្រូវ​គេ​រុំ​ខ្លួន​ជាមួយ​នឹង ភួយ​កម្ដៅ​ខ្លួន​ម្យ៉ាង (Thermal Foil Blanket) ហើយ​ពួកគេ​ក៏​បាន​នាំ​គ្នា​និយាយ​ស្វាគមន៍​ទៅ​កាន់​កាមេរ៉ា​ថា «សាវ៉ាត់ឌី» , ប្រាប់​ឈ្មោះ​របស់​ពួកគេ ហើយ​ថា​ពួកគេ​មាន​សុខភាព​ល្អ។

បើ​តាម​ការ​បញ្ជាក់​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ បាន​ឲ្យ​ដឹង​ថា វីដេអូ​នោះ​ត្រូវ​បាន​ថត​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ពួកគេ​ទទួលទាន​អាហារ​រួច៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់