• 2018-07-05 02:56:52
  • ព័ត៌មាន

ដឹងមូលហេតុ ស្ត្រីឥណ្ឌាមិនទទួលទានទឹក ទោះកំពុងប្រឈមរលកកម្ដៅ

  • 2018-07-05 02:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ប្រទេស ឥណ្ឌា​កំពុង​ជួប​ប្រទះ​បញ្ហា​រលក​កម្ដៅ ស្ត្រី​ជា​ច្រើន​នាំ​គ្នា​មិន​ទទួល​ទាន​ទឹក​បើ​ទោះ​បី​ជា​សីតុណ្ហភាព​កើន​ដល់ ៤០​អង្សា​ក៏​ដោយ។

ក្មេង​ស្រី​ម្នាក់​រស់​នៅ​តំបន់​អនាធិបតេយ្យ​មួយ​នៃ​ទីក្រុង Delhi ឲ្យ​ដឹង​ថា "ពេល​ខ្លះ​ខ្ញុំ​ញ៉ាំ​ទឹក​តិចតួច​ប៉ុណ្ណោះ ដោយ​សារ​កន្លែង​ដែល​យើង​ទៅ​បន្ទប់​ទឹក សម្បូរ​មនុស្ស​ប្រុស ហើយ​ខ្ញុំ​ខ្លាច​នឹង​ទៅ​ទី​នោះ​ណាស់។” លើស​ពី​នេះ​ទៀត ក្មេង​ស្រី​វ័យ ១៣​ឆ្នាំ​ខាង​លើ បាន​ព្យាយាម​មិន​ញ៉ាំ​អាហារ​ច្រើន​នោះ​ទេ ហើយ​ទៅ​បន្ទប់​ទឹក​សាធារណ​ជាមួយ​ស្ត្រី​ផ្សេង​ទៀត​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។

គួរ​ឲ្យ​ដឹង​ដែរ​ថា ស្ត្រី​ជន​ជាតិ​ឥណ្ឌា​ដែល​គ្មាន​បន្ទប់​ទឹក​ត្រឹម​ត្រូវ​នៅ​ផ្ទះ កំពុង​ប្រឈម​មុខ​នឹង​ការ​រំលោភ​ផ្លូវ​ភេទ ខណៈ​ពេល​ធ្វើ​ដំណើរ​ទៅ​បន្ទោរ​បង់​នៅ​បង្គន់​សាធារណ៕

ចុចអាន ៖

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់