• 2018-07-05 03:54:51
  • ចរាចរណ៍

ចតរថយន្ត​បញ្ច្រាសទិសដៅចរាចរណ៍ ពេលអ្នក​ផ្សេងជិះបុកពីមុខ អ្នកណាទទួលខុសត្រូវ?

  • 2018-07-05 03:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តាម​ដង​ផ្លូវ​ក្នុង​ទីប្រ​ជុំជន​មួយ​ចំនួន​ ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ​ មាន​ម្ចាស់​យាន​យន្ត​មួយ​ចំនួន​បាន​ចត​រថយន្ត​របស់​ខ្លួន​ក្នុង​ទិស​ដៅ​ផ្ទុយ​នឹង​ទិស​ចរាចរណ៍ ខណៈច្បាប់​ចរាចរណ៍​បាន​តម្រូវ​ឲ្យម្ចាស់​យានជំនិះ​​ត្រូវ​ឈប់​ឬចន​តាម​ទិសដៅ​ចរាចរណ៍។

មាត្រា​២៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ចែង​ថាគ្រប់​យាន​ជំនិះ​ដែល​ឈប់​ឬ​ចតមិន​ត្រូវ​បង្ក​ឲ្យ​រំខាន​ដល់​យាន​ជំនិះ​ដែល​កំពុងធ្វើ​ចរាចរណ៍​ផ្សេងទៀត។ មាត្រា​ដដែល​ចែងទៀតថានៅ​ទីប្រជុំជន​គ្រប់​យានជំនិះ​ដែល​ឈប់ ឬ​ចត​ត្រូវ​នៅ​តាម​ទិស​ដៅ​ដែល​ខ្លួន​កំពុង​ធ្វើ​ចរាចរណ៍។ ចំពោះទ្រូង​ផ្លូវ​ដែលមានទិសដៅ​ចរាចរណ៍ពីរ​ត្រូវ​ឈប់ឬចត​ផ្នែក​ខាង​ស្តាំ​ទៅ​តាម​ទិសដៅចរាចរណ៍ ចំណែក​ទ្រូង​ផ្លូវ​នៅ​ក្នុងទីប្រ​ជុំជនដែល តែមានទិស​ដៅ​ចរាចរណ៍​តែ​មួយ​វិញ​ ការ​ឈប់ ឬចត​អាចធ្វើ​នៅ​ខាង​ឆ្វេង ឬខាង​ស្តាំ​តាម​ទិស​ដៅ​ចរាចរណ៍។

ចុះ​ចំពោះ​ម្ចាស់​យានយន្ត​មួយ​ចំនួន​ដែល​បាន​ចត​យាន​ជំនិះ​របស់​ខ្លួន​ក្នុង​ទិស​ដៅ​ផ្ទុយពីទិស​ដៅ​ចរាចរណ៍​វិញ តើ​នឹង​ត្រូវ​ទទួល​ពីន័យ​យ៉ាង​ម៉េចវិញ? ចុះ​បើ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​អ្នក​ណា​ជា​អ្នក​ទទួល​ខុស​ត្រូវ?​

ត្រង់​ចំណុច​នេះ​ប្រ​ធាន​នាយក​ដ្ឋាន​​នគរបាលចរាចរណ៍​ផ្លូវ​គោក និង​សណ្តាប់​ធ្នាប់​សាធារណៈនៃក្រ​សួង​មហាផ្ទៃ ឯកឧត្តម រ៉ុន រ័ត្ន​វាសនា​ លើក​ឡើង​ថាអ្នក​ដែល​ចត​រថ​យន្ត​ខុស​ទិស​ដៅចរាចរណ៍​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ះពារ​នេះ។

ឯកឧត្តម​បញ្ជាក់​យ៉ាងនេះ​ថា៖ «អ្នក​ដែលចតខុសហ្នឹង​ហើយ ចង់និយាយថា​ពេល​ចតខុសអ្នកខុសគឺ​អ្នក​ចតខុសហ្នឹង​ហើយ មិនមែន​អ្នកជិះម៉ូតូអីណា...​គាត់ទទួល​ខុស​ត្រូវ​ហើយ​មានពីណា​គេឲ្យយើង​ចត​(បញ្ច្រាស) យើង​ចត​ហ្នឹង»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់