• 2018-07-06 05:00:00
  • ព័ត៌មាន

លម្អិតពីតំលៃពេទ្យថៃ ធំៗទាំង៧ ដែលខ្មែរនិយមទៅបំផុត នៅបាងកក

  • 2018-07-06 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ទំនោរ​នៃ​ការ​ទៅ​ពិនិត្យ និង​​ព្យាបាល​សុខភាព​នៅ​បរទេស​ មាន​ចំនួន​កាន់​តែ​ច្រើន​ ដោយ​កត្តា​ជីវភាព​ប្រជាពលរដ្ឋ ការ​បញ្ចុះ​តម្លៃ​ពិសេស​ពី​ខាង​ពេទ្យ និង​ហេតុផល​ផ្សេងទៀត។ ​

ប្រទេស​​គោល​ដៅ ​ដែល​ជនជាតិ​ខ្មែរ​និយម​ទៅ​បំផុត​គឺ ប្រទេស​ថៃ។ ក្នុង​នោះ​មាន​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​ចំនួន​៧ ​ធំ​ៗ នៅ​ក្នុង​ទីក្រុង​បាងកក។ ​​ លោក សុខ សុផារ៉ា ជនជាតិ​ខ្មែរ​ម្នាក់ ដែល​បាន​រៀន​សូត្រ ស្នាក់នៅ និង​ធ្វើការ​នៅ​ទីក្រុង​បាងកក ជាង​១៣ឆ្នាំ។ អ្នក​បកប្រែ​រូប​នេះ អាច​ប្រើ​ប្រាស់​ភាសា​ថៃ ជា​ពិសេស​ចេះ​ភាសា​បែប​បច្ចេកទេស​ពេទ្យ​ស្ទាត់​ជំនាញ។​

ក្រៅ​ពី​នេះ លោក​ក៏​មាន​សីលធម៌​រស់នៅ​ល្អ មិន​ចេះ​ទារ​លុយ​បកប្រែ​ខុស​ក្បួន​ពី​ភ្ញៀវ ដូច្នេះ​ធ្វើឲ្យ​លោក​មាន​កេរ្តិ៍​ឈ្មោះ​ និង​ទំនាក់ទំនង​ល្អ ជំរុញ​ឲ្យ​មាន​ឱកាស​ខ្ពស់​អាច​ចេញ​ចូល​ បកប្រែ​តាម​មន្ទីរពេទ្យ​ធំ​ៗ​បាន​ងាយស្រួល។

នេះ​បើ​តាម​ការ​បញ្ជាក់ ពី​ក្រុម​ភ្ញៀវ​ខ្មែរ ដែល​ស្គាល់​លោក។

លោក​បញ្ជាក់​ថា បើ​អ្នក​បក​ប្រែ​ដែល​ធ្លាប់​មាន​បញ្ហា ឬ​ខាង​ពេទ្យ​គេ​មិន​សូវ​ទុក​ចិត្ត គឺ​គេ​មិន​ងាយ​ឲ្យ​ចេញ​ចូល​កន្លែង​គេ​ទេ។

លោក សុខ សុផារ៉ា (រូបភាពផ្តល់ឲ្យ)

លោក​បាន​ប្រាប់ Sabay តាម​សារ​អេឡិចត្រូនិក​ថា តាមរយៈ​ការងារ​ជា​អ្នក​បកប្រែ និង​មាន​បទពិសោធន៍​នាំ​ភ្ញៀវ​ខ្មែរ​ទៅ​ពិនិត្យ​សុខភាព កន្លងមក ​ភាគ​​ច្រើន​បំផុត​ទៅ ៧​មន្ទីរពេទ្យ​នេះ។

លោក​បញ្ជាក់​ថា ការ​ទៅ​នេះ គឺ​ដោយ​សារ​តែ ចំណង់ចំណូលចិត្ត​ លទ្ធភាព​ភ្ញៀវ​ខ្មែរ​ម្នាក់​ៗ តម្លៃ​ និង​សេវាកម្ម​របស់​ពេទ្យ។

លោក​​ថា នៅ​ពេល​ខាង​មន្ទីរពេទ្យ​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ពិសេស (១ថែម១) ក្នុង​១ថ្ងៃៗ អាច​មាន​ភ្ញៀវ​ខ្មែរ​ មក​ពិនិត្យ​សុខភាព​រហូត​ដល់​ជាង​១០០ ទៅ២០០នាក់​ក៏​មាន។

អ្នក​បក​ប្រែ​ភាសា​ថៃ​រូប​នេះ បន្ត​ថា ពេទ្យ​នៅ​ថៃ ដែល​ភ្ញៀវ​ខ្មែរ​បាន​ទៅ​ គឺ​មាន​២ ប្រភេទ គឺ​ពេទ្យ​ឯកជន និង​ពេទ្យ​រដ្ឋ។ ចំណែក​តម្លៃ​ក៏​ខុស​គ្នា​តាម​នឹង​ដែរ គឺ​ចាប់​ពី ១០០ដុល្លារ រហូត​ដល់​ជាង ១៥០០ដុល្លារ​អាមេរិក សម្រាប់​ការ​ពិនិត្យ​សុខភាព​ម្ដង។

ខាង​ក្រោម​នេះ ជា​ព័ត៌មាន​ពី​តម្លៃ​សេវា ​៧​មន្ទីរ​ពេទ្យ​ធំ​ៗ នៅ​បាងកក ដែល​លោក​ សុខ សុផារ៉ា បាន​ប្រាប់ Sabay ។​

​ផ្នែក​មន្ទីរ​ពេទ្យ​ឯកជន

  1. មន្ទីរពេទ្យ Phyathai1 Hospital-1

កញ្ចប់​សេវា​ពិនិត្យ​សុខភាព សម្រាប់​នារី មាន​តម្លៃ​ពី ១៤៥០០បាត ឬ​ស្មើ​នឹង​ជាង ៤០០ដុល្លារ​អាមេរិក។

ចំណែក​ការ​ពិនិត្យ​សុខភាព​បុរស ​មាន​តម្លៃ ពី​៩៥០០បាត ឬ​ស្មើ​នឹង​ជាង ៣០០ដុល្លារ​អាមេរិក។

  1. មន្ទីរពេទ្យ Phyathai1 Hospital-2

កញ្ចប់​សេវា​ពិនិត្យ​សុខភាព (កញ្ចប់​ធំ)​ សម្រាប់​នារី មាន​តម្លៃ​ពី ១៨០០០ ទៅ១៩០០០បាត ឬ​ស្មើ​នឹង​ជាង ៦០០ ឬ៧០០ដុល្លារ​អាមេរិក។

ចំណែក​ការ​ពិនិត្យ​សុខភាព​បុរស មាន​តម្លៃ​ ពី១២០០០បាត ឬ​ស្មើ​នឹង​ជាង ៣០០ ទៅ៤០០ដុល្លារ​អាមេរិក។

  1. មន្ទីរពេទ្យ Bumrungrad International

កញ្ចប់​សេវា​ពិនិត្យ​សុខភាព​ (កញ្ចប់​ធំ)​ សម្រាប់​នារី មាន​តម្លៃ​ ពី​៣៥០០០ ទៅ៤០០០០បាត ឬ​ស្មើ​នឹង​ជាង ១០០០ដុល្លារ​អាមេរិក។ ចំណែក​ការ​ពិនិត្យ​សុខភាព​បុរស មាន​តម្លៃ​ ពី​១៨០០០បាត ឬ​ស្មើ​នឹង​ជាង ៦០០ដុល្លារ​អាមេរិក។

  1. មន្ទីរពេទ្យ Bangkok Hospital

កញ្ចប់​សេវា​ពិនិត្យ​សុខភាព​ (កញ្ចប់​កណ្ដាល) សម្រាប់​នារី មាន​តម្លៃ​ ពី១៨០០០ ឬ​ស្មើ​នឹង​ ជាង៦០០ដុល្លារ​អាមេរិក។ ចំណែក​ការ​ពិនិត្យ​សុខភាព​បុរស មាន​តម្លៃ​ ពី​១៥០០០បាត ឬ​ស្មើ​នឹង​ជាង ៥០០ដុល្លារ​អាមេរិក។

កញ្ចប់​សេវា​ពិនិត្យ​សុខភាព​ (កញ្ចប់​ធំ) សម្រាប់​បុរស និង​នារី មាន​តម្លៃ​ ពី៤០០០០ ទៅ៥០០០០បាត ឬ​ស្មើ​នឹង​ជាង ១៥០០ដុល្លារ​អាមេរិក។ ​ ​ 5. មន្ទីរពេទ្យ Rama

កញ្ចប់​សេវា​ពិនិត្យ​សុខភាព​សម្រាប់​​នារី មាន​តម្លៃ​ ពី​១៥០០០បាត ឬ​ស្មើ​នឹង​ជាង ៥០០ដុល្លារ​អាមេរិក

ចំណែក​ការ​ពិនិត្យ​សុខភាព​បុរស មាន​តម្លៃ​ ពី​​១២០០០បាត ឬ​ស្មើ​នឹង​ជាង ៣០០ដុល្លារ​អាមេរិក។

ផ្នែក​មន្ទីរ​ពេទ្យ​រដ្ឋ 6. មន្ទីរ​ពេទ្យ​ស្ដេចChulalongkorn Memorial

កញ្ចប់​សេវា​ពិនិត្យ​សុខភាព​ (កញ្ចប់​ធម្មតា អត់​មាន​ថត​អេ​កូ) សម្រាប់​បុរស និង​នារី មាន​តម្លៃ​ ពី ៣៥០០បាត ឬ​ស្មើ​នឹង​ជាង ១០០ដុល្លារ​អាមេរិក។

  1. មន្ទីរពេទ្យ Siriraj Piyamaharajkarun (មាន២ផ្នែកគឺរដ្ឋ និង​ឯកជន)

កញ្ចប់​សេវា​ពិនិត្យ​សុខភាព (ផ្នែកឯកជន) សម្រាប់​នារី មាន​តម្លៃ​ ពី១៤០០០បាត ឬ​ស្មើ​នឹង​ជាង ៤០០ ទៅ៥០០ដុល្លារ​អាមេរិក។

កញ្ចប់​សេវា​ពិនិត្យ​សុខភាព​ សម្រាប់​បុរស មាន​តម្លៃ​ ពី១៣០០០បាត ឬ​ស្មើ​នឹង​ជាង ៤០០ដុល្លារ​អាមេរិក។

កញ្ចប់​សេវា​ពិនិត្យ​សុខភាព​ធម្មតា​ (ផ្នែក​រដ្ឋ) សម្រាប់​បុរស និង​នារី មាន​តម្លៃ​ ពី៥០០០ ទៅ៦០០០បាត ឬ​ស្មើ​នឹង​ជាង ២០០ដុល្លារ​អាមេរិក។

ប្រភពរូបទាំងអស់ ពីអ៊ីនធឺណិត

អត្ថបទ៖ ពៅ រក្សា

មតិយោបល់