- 2018-07-06 07:05:53
- ព័ត៌មាន
ដូណាល់ ត្រាំ ផ្ញើអំណោយវិសេសវិសាលមួយដល់គីម ជុងអ៊ុន ក្រោយជំនួបកំពូល
- 2018-07-06 07:05:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ ផ្ញើអំណោយវិសេសវិសាលមួយដល់គីម ជុងអ៊ុន ក្រោយជំនួបកំពូល
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំត្រូវបានរាយការណ៍ថាផ្ញើអំណោយមួយដល់លោក គីម ជុងអ៊ុន តាមរយៈរដ្ឋលេខាធិការរបស់ខ្លួនដែលធ្វើដំណើរទៅកូរ៉េខាងជើងនៅថ្ងៃសុក្រនេះ។
នៅក្នុងដំណើរទៅកាន់កូរ៉េខាងជើងនេះ រដ្ឋលេខាធិការអាមេរិកលោក Mike Pompeo បាននាំយកអំណោយជាស៊ីឌីមួយដែលមានចម្រៀងមួយបទក្រោមចំណងជើងថា "បុរសរ៉ុកកែត” ច្រៀងដោយអ្នកចម្រៀងអង់គ្លេស Elton John។ លើសពីនេះទៀត លោកត្រាំ ថែមទាំងបានសរសេរសារមួយ និងចុះហត្ថលេខាលើស៊ីឌីនោះទៀតផង។
គួរឲ្យដឹងថា នៅក្នុងជំនួបកំពូលកាលពីខែមុននៅប្រទេសសិង្ហបុរី លោក ដូណាល់ ត្រាំ បានសួរគីម ជុងអ៊ុនថាតើលោកស្គាល់ចម្រៀងមួយបទនេះដែរឬទេ។ ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះ ឆ្លើយថាខ្លួនមិនស្គាល់ទេ ហេតុដូចនេះហើយទើបលោក ដូណាល់ ត្រាំបានផ្ញើអំណោយជាស៊ីឌីនេះតែម្ដង៕
ចុចអាន ៖