• 2018-07-06 09:30:00
  • ស្នេហា

​បុរស​មាន​​៥​ចំណុច​នេះ​ អនាគតជា​ស្វាមី​ល្អ បើ​សុំ​ស្រលាញ់ ហាម​បដិសេធ នារី​ៗ

  • 2018-07-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម័យ​នេះ បើ​គ្រាន់​តែ​និយាយ​ថា ខ្លួន​ជា​បុរស​ល្អ ឬ​ស្វាមី​ល្អ គឺ​មិន​មែន​ជា​រឿង​ពិបាក​ទេ។ អ្វី​ដែល​សំខាន់ បុរស​អាច​អនុវត្ត​បាន​លទ្ធផល​អ្វីខ្លះ ដើម្បី​ឧត្ដម​ភរិយា​រស់នៅ​មាន​សុភមង្គល និង​មាន​ភាព​សប្បាយ​រីករាយ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

ទាំង​ក្នុង​សង្គម និង​គ្រួសារ ភរិយា​គ្រប់​រូប ពិត​ជា​ស្រលាញ់ និង​គោរព​បុរស​ ដែល​មាន ៥ចំណុចនេះ ក៏​ព្រោះ​តែ​បុរស​បាន​យល់​ច្បាស់ និង​ដើរ​តួនាទី​សំខាន់ ឬ​អាច​និយាយ​បាន​ថា អាច​ធ្វើ​ឲ្យ​ភរិយា​ញញឹម​ ច្រើន​ជាង​ស្រក់​ទឹកភ្នែក​ជូត​ក្បាល​ជង្គង់។

១. ស្រឡាញ់​តែ​ប្រពន្ធ​ម្នាក់​នេះ​មួយ​គត់​

​ប្រពន្ធ ត្រូវការ​ឲ្យ​អ្នក សំដែង​នូវ​សេចក្ដី​របស់​អ្នក ចំពោះ​នាង ដូច​ជា​ការ​និយាយ​ថា បង​ស្រឡាញ់​អូន​ជា​ដើម​។ សកម្មភាព និង​ពាក្យ​សំដី ត្រូវតែ​មាន​សម្រាប់​ភរិយា​របស់​អ្នក ហើយ​អ្នក​ត្រូវតែ​ស្រឡាញ់​ភរិយា​ម្នាក់​នេះ ជា​រៀង​រហូត​តទៅ មិន​ត្រូវ​មាន​ជន​ទី​បី មក​លូកលាន់​ឡើយ​។​

២. ការពារ​ប្រពន្ធ និង​កូន​

​ប្តី​ល្អ ត្រូវ​ធ្វើឲ្យ​ប្រពន្ធ​មាន​សុវត្ថិភាព មិន​ថា​ផ្លូវចិត្ត ផ្លូវកាយ ផ្លូវ​ភេទ និង​កត្តា​ហិរញ្ញវត្ថុ​ឡើយ​។ ស្វាមី​ល្អ ត្រូវ​ចេះ​ថ្នាក់​ថ្នម ហើយ​នៅ​ក្បែរ​ប្រពន្ធ​ជា​និច្ច​។

អ្នក​ត្រូវ​ចំណាយ​ពេលវេលា​ឲ្យបាន​ច្រើន ដើម្បី​ធ្វើឲ្យ​ប្រពន្ធ​កក់​ក្ដៅ​។

ក្រៅ​ពី​នេះ ស្វាមី​ត្រូវ​ខំ​ធ្វើ​ការ ដើម្បី​យក​ប្រាក់ មក​ផ្គត់ផ្គង់​គ្រួសារ និង​ធ្វើឲ្យ​គ្រួសារ​មាន​មុខ​មាន​មាត់ នៅ​ក្នុង​សង្គមជាតិ​។

​៣. ឈប់​ធ្វើ​ដូច​កូនក្មេង​

​ប្រពន្ធ​របស់​អ្នក លែង​ត្រូវការ​ចរិត​កូនក្មេង របស់​អ្នក​ទៀតហើយ ដូច្នេះ អ្វី​ដែល​អ្នក​និយាយ ឬ​ធ្វើ ត្រូវ​តែ​គិត ឲ្យបាន​ម៉ត់​ច​ត់​ជា​មុន​សិន​។ អ្នក​ត្រូវ​ចេះ​មាន​ទំនួល​ខុស​ត្រូវ និង​ស្មោះត្រង់ ហើយ​មិន​ត្រូវ​ចំណាយ​ពេល​ច្រើន ទៅលើ​ការ​លេង​ហ្គេម ឬ​ផឹកស៊ី​នោះ​ទេ​។

​៤. ទំនាក់ទំនង​

​ទំនាក់ទំនង ប្រកប​ដោយ​ភាព​ផ្អែម​ល្ហែម ជា​កត្តា​ជោគជ័យ នៃ​ជីវិត​គូ ដូច្នេះ អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​ពាក្យសំដី និង​ទាក់ទង​គ្នា​ឲ្យបាន​ជាប់​លាប់​ជា​និច្ច មិន​ថា​ពេល​អ្នក​ទៅ​ធ្វើការ ឬ​នៅ​ទីណា​ទេ អ្នក​ត្រូវ​ចេះ​ផ្ដល់​ដំណឹង និង​ទូរសព្ទ​​សួរសុខទុក្ខ​ប្រពន្ធ​កូន​។

​ ៥. រឿង​លើ​គ្រែ​

​ការ​រួមភេទ ក៏​ជា​កត្តា​ចាំបាច់ សម្រាប់​សុភមង្គល ក្នុង​គ្រួសារ​ដែរ ដូច្នេះ អ្នក​ត្រូវ​ថ្នាក់​ថ្នម បបោស​អង្អែល និង​ធ្វើឲ្យ​នាង​បាន​សុខ​ស្រួល ជាជាង​ផ្ដោត​សំខាន់ តែ​លើ​ខ្លួនឯង​៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់