• 2018-07-06 10:30:00
  • សុខភាព

ការ​សិក្សា​ថ្មី បញ្ជាក់​ថា​កូន​កើត​មិន​គ្រប់​ខែ រពឹស​ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ ព្រោះហេតុផល១

  • 2018-07-06 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​ទៅ​តាម​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា ទារក​កើត​មិន​គ្រប់​ខែ​រយៈ​ពេល​មួយ​ខែ​ទំនង​ជា​ប្រឈម​នឹង​ជំងឺ​រពឹស​ខ្លាំង ឬ​ជនជាតិ​ខ្មែរ​យើង​ ច្រើន​ដាក់​រហ័ស​នាម​ថា រពឹស​ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ។

អ្នក​ម្ដាយ​ដែល​មាន​កូន​ប្រភេទ​នេះ គឺ​ហត់​បន្តិច ព្រោះ​ពួកគេ​មិន​ចេះ​ស្ដាប់​គ្នា ខុស​ពី​ក្មេង​ធម្មតា ក៏​ព្រោះ​តែ​​ពួកគេ កើត​មិន​គ្រប់​ខែ ​ដែល​ភាសា​អង់គ្លេស​ហៅ​ថា (Attention Deficit Hyperactivity Disorder, ADHD) ក្នុង​ជីវិត​ថ្ងៃ​ក្រោយ។ 

អ្នក​ស្រាវជ្រាវ​ក្នុង​ប្រទេស ណ័វេ បាន​ប្រៀបធៀប​ក្រុម​ក្មេងៗ​ដែល​កើត​មិន​គ្រប់​ខែ​ជាមួយ​នឹង​ក្រុម​ក្មេងៗ​ដែល​កើត​គ្រប់ខែ​ដើម្បី​មើល​ថា តើ​វា​ទំនង​ជា​មាន​រោគសញ្ញា​នៃ​ជំងឺ ADHD ដូចជា រពឹស​ខ្លាំង និង​និយាយ​មិន​ចេះ​ស្ដាប់​គ្នា ក្នុង​វ័យ​ត្រៀម​ចូលរៀន និង​ចូល​រៀន​ជាដើម។ 

រូបតំណាង

អ្នក​ស្រាវជ្រាវ​បន្ត​ថា ក្មេង​ត្រូវ​បាន​ចាត់​ទុក​ថា​ គ្រប់ខែ​នៅ​ពេល​ពួកគេ​កើត​ក្នុង​ពេល​អាយុ​ពី ៣៧​សប្ដាហ៍​ឡើង​ទៅ។ តែ​បើ​សិន​ជា​កូន​កើត​មុន​អាយុ​នេះ ពួកគេ​ត្រូវ​បាន​ចាត់​ទុក​ថា​ កើត​មិន​គ្រប់​ខែ​ហើយ។

ក្នុង​ការសិក្សា​នេះ អ្នក​ស្រាវ​ជ្រាវ​ បាន​រក​ឃើញ​ថា ក្មេង​ដែល​កើត​យ៉ាង​ហោច​ណាស់ ៤​សប្ដាហ៍​មុន​គ្រប់​ខែ (សប្ដាហ៍​ទី ៣៣ចុងក្រោម) ទំនង​ជា​បង្ហាញ​រោគសញ្ញា​នៃ​ជំងឺ ADHD ជាង​ក្មេង​កើត​គ្រប់​ខែ។ ​

ជំងឺ ADHD អាច​កើតឡើង​លើ​ក្មេង​ស្រី​ច្រើន​ជាង​ក្មេង​ប្រុស ហើយ​ជា​ជំងឺ​ដែល​ស្មុគស្មាញ​មួយ ហើយ​មូលហេតុ​របស់​វា​ក៏​មិន​ទាន់​ មាន​អ្នក​ដឹង​ពេញ​លេញ​នៅ​ឡើយ។

រូបតំណាង

ការ​សិក្សា​ដដែល​បន្ត​ថា ជំងឺ ADHDដែល​ធ្វើ​ឲ្យ​ក្មេង​កើត​មិន​គ្រប់​ខែ​ អាច​មកពី​កត្តា​បរិស្ថាន​ និង​ហ្សែន​គឺ​សុទ្ធ​តែ​ដើរ​តួនាទី​ចម្បង​ខ្លាំង។ ទោះ​យ៉ាង​ណា នៅ​មិនទាន់​មាន​វិធីសាស្ត្រ​ណា​មួយ​ ដែល​អាច​ធានា​ថា អាច​បង្ការ​ការ​សម្រាល​កូន​មុន​​ខែ​បានទេ។

សូម​បញ្ជាក់​ថា បើ​តាម​អ្នក​ស្រាវជ្រាវ​ នៃ​ប្រទេស ណ័វេ​ បន្ត​ថា​ដើម្បី​បង្ការ អ្នក​ម្ដាយ​គ្រប់​រូប អាច​បន្ថយ​ការ​ប្រឈម​បាន​ខ្លះ ដោយ​អនុវត្ត​វិធី​ងាយ​ៗ ដូច​ជា កាត់​បន្ថយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន តាមរយៈ​ការ​ធ្វើ​សកម្មភាព ឬ​ការ​រស់នៅ​បែប​សកម្ម និង​ចៀសវាង​ការ​ញ៉ាំ​គ្រឿងស្រវឹង និង​ជក់បារី៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់