• 2018-07-06 13:03:00
  • ការអប់រំ

មក​ស្គាល់​ សត្វប្លែក​ចំនួន ៦ ប្រភេទ​នេះ ដែល​កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​ពិសេស

  • 2018-07-06 13:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​ជា សត្វ​ចំនួន ៦ ប្រភេទ​ ដែល​កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​ពិសេស៖

១.សត្វ Liger៖ កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​រវាង សត្វ​តោ និង​ខ្លា។ ពួក​គេ​មាន​មាឌ​ធំ​ណាស់។ សត្វ​ Liger ញី​អាច​ធំ​ធាត់​រហូត​មាន​ទម្ងន់ ៧០០ ផោន (ប្រមាណ ៣១៨ គីឡូក្រាម)។

២.សត្វ Zebroid៖ កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​រវាង សត្វ​សេះ​បង្កង់ និង​សេះ​ ឬ​លា។

៣.សត្វ​ខ្លាឃ្មុំ Grolar៖ កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​រវាង សត្វ​ខ្លាឃ្មុំ​ទឹកកក និង​ខ្លាឃ្មុំ​រោម​ត្នោត (Grizzly Bear)។

៤.សត្វ​ត្រី Wholphin៖ កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​រវាង​សត្វ​ត្រី​បាឡែន​ប្រភេទ False Killer និង ត្រី​Dolphin សមុទ្រ​អាត្លង់ទិច។

៥.សត្វ​ឆ្មា Savannah៖ កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​រវាង​សត្វ​ឆ្មា​ធម្មតា និង​សត្វ Serval (ឆ្មា​មួយ​ប្រភេទ​ដែល​មាន​មាឌ​ធំ​ល្មម មាន​ត្រចៀក​ធំ ហើយ​ច្រើន​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ទ្វីប​អាហ្វ្រិក)។

៦.សត្វ Camas៖ កើត​ចេញ​ពី​ការ​បង្កាត់​ពូជ​រវាង​សត្វ​អូដ្ឋ​អាស៊ី និង​សត្វ​ Llama ទ្វីប​អាមេរិក​ខាង​ត្បូង៕

ប្រភព៖ MNN អត្ថបទ៖ សេរី មង្គល

មតិយោបល់