• 2018-07-08 04:16:44
  • ព័ត៌មាន

ខ្លោច​ចិត្ត កូន​តោ​មួយ​ត្រូវ​បាន​​​ដាក់​តាំង​​ក្នុង​ទូរ​កញ្ចក់​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​អ៉ីស្តង់ប៊ុល​​

  • 2018-07-08 04:16:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​មួយ​នៅ​ទីក្រុង​​អ៉ីស្តង់ប៊ុល​ បាន​រក្សា​សត្វ​តោ​នៅ​ក្នុង​ទូរ​កញ្ចក់​តូច​មួយ​ សម្រាប់​អតិថិជន​មើល​នៅពេល​ពួក​គេផឹក​កាហ្វេ។ នេះ​បើ​តាម Independent ចុះ​ផ្សាយ​ថ្ងៃ​នេះ។

វីដេអូ​​ដែល​បង្ហាញ​ពីកូន​តោ​​​មើល​ទៅ​ស្គមស្គាំង នៅ​ក្នុង​ទូរកញ្ចក់​របស់​ហាង​កាហ្វេ​ឈ្មោះ Mevzoo នៅ​ក្រុង​អ៉ីស្តង់ប៊ុល នៃ​​ប្រទេស​ទួរគី ត្រូវ​បាន​ចែក​ចាញ​ពេញ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​​​ខឹង​សម្បារ​នឹង​ម្ចាស់​ហាង​នេះ។

នៅ​ក្នុង​វីដេអូ​មួយ​ដែល​បង្ហោះ​​លើ​ Instagram បង្ហាញ​ថា​ បន្ទាប់​ពី​ហាង​កាហ្វេ​នេះ​ដល់​ម៉ោង​បិទ​ទ្វារ​ពេល​យប់ កូន​តោ​នេះ​ត្រូវ​គេ​ឃុំ​ក្នុង​ទូរ​កញ្ចក់​ងងឹត​ស្លុប​​នេះ​ដដែល​នៅ​ពេល​ហាង​ទាំង​មូល​បិទភ្លើងអស់ និង មាន​បុគ្គលិក​ហាង​តែ​ម្នាក់​ប៉ុណ្ណោះ​នៅ​ទី​នោះ។

នៅ​ក្នុង​វីដេអូ​មួយ​ទៀត ក៏​បង្ហាញ​ផង​ដែរ​ថា កូន​តោ​ប្រឹង​កកាយ​ទូរ​កញ្ចក់ ភ្នែក​សម្លឹង​មើល​ទៅ​អតិថិជន​ដែល​មក​ផឹក​កាហ្វេ​​ទាំង​អស់​សង្ឃឹម។

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់