• 2018-07-09 09:43:02
  • ចរាចរណ៍

​សមិទ្ធ​ផល​ស្ពាន​ធំ​ៗ ៤ កកើត​​ក្នុង​ទឹកដី​ ខេត្ត​កណ្ដាល​រយៈពេល​ ៥​ឆ្នាំ​មក​នេះ

  • 2018-07-09 09:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

រយៈពេល​៥ ឆ្នាំ​ចុង​ក្រោយ​នេះ​ខេត្ត​កណ្ដាល​ទទួល​បាន​​សមិទ្ធផល​ជា​ច្រើន​ ក្នុង​នោះ​បើ​យើង​រាប់​តែ​​គម្រោង​ស្ពាន ធំៗ​ឆ្លងកាត់ទន្លេ​មាន​ចំនួន​៤​​កន្លែង​។​ នេះ​​បើតាម​ប្រសាសន៍​លោក ម៉ឹង​ យូឡេង ប្រធាន​​មន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​។ តើ​ស្ពាន​ទាំង​ ៤​កន្លែង​នោះ​មាន​​ភូមិសាស្ត្រ​ស្ថិតនៅ​កន្លែង​ណា ចំណាយ​ពេល​សាង​សង់​ប៉ុន្មាន​ឆ្នាំ​ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់​ពី​ពេល​ណា?

សូមចុចអាន៖ មកស្គាល់​ស្ពាន​វែង​ជាង​គេបំផុតទាំង​២​ នៅ​ប្រទេស​កម្ពុជា

  ១. ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន អ្នកលឿង (ត្សឹបាសា)

  ស្ពាន​អ្នកលឿង ​​ជា​ប្រភេទ​ស្ពាន​ហាយវ៉េ ឆ្លងទន្លេមេគង្គ ភ្ជាប់ពី​ខេត្ត​កណ្តាល​ ទៅ​ខេត្ត​ព្រៃ​វែង និង​ឆ្ពោះ​ទៅ​​ខេត្ត​ស្វាយ​រៀង។ ស្ពាន​អ្នក​លឿង​​សាង​សង់​នៅ​ចន្លោះ​ឆ្នាំ ​២០១១-២០១៥ ចំណាយ​រយៈពេល ៥១ខែ មាន​ប្រវែង ២,២១៥ម៉ែត្រ  ទទឹង ១៣,៥ម៉ែត្រ សាងសង់​ដោយ ក្រុមហ៊ុន​សំណង់ ស៊ូមីតូម៉ូ មីតស៊ុយ SUMITOMO MITSUI CONSTRUCTION CO., LTD មាន​ទីតាំង​ស្ថិត​នៅ​ស្រុក​លើក​ដែក  ខេត្ត​កណ្ដាល។  

២. ស្ពាន​មិត្តភាព​កម្ពុជា-ចិន តាខ្មៅ

  សាងសង់​នៅ​ថ្ងៃ​ទី: ០១-០១-២០១២ ដល់ ៣០-០៦-២០១៥ ចំណាយ​រយៈពេល ៤២ខែ មាន​ប្រវែង​៨៥៥​ម៉ែត្រ  ទទឹង ១៣,៥ម៉ែត្រ សាងសង់​ដោយ ក្រុមហ៊ុន​សំណង់ សៀងហៃ​គ្រុប មាន​ទី​តាំង​ស្ថិត​ក្រុង​តាខ្មៅ  ខេត្ត​កណ្ដាល។

  ៣. ស្ពាន​មិត្តភាព​កម្ពុជា-ចិន កោះធំ

  សាងសង់​នៅ​ឆ្នាំ​ ២០១៤ - ២០១៧ ចំណាយ​រយៈពេល ៣៦ខែ ប្រវែង ៤១៥ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ សាងសង់​ដោយ​ក្រុម​ហ៊ុន​ China Road and Bridge Corporation មាន​ទីតាំង​ស្ថិត​ស្រុក​កោះធំ ខេត្ត​កណ្ដាល។  

៤. ស្ពាន​មិត្ត​ភាព​កម្ពុជា-វៀតណាម ជ្រៃធំ

សាងសង់​ចន្លោះ​ឆ្នាំ​ ២០១៤-២០១៧ មាន​ប្រវែង ៤២៨ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ សាងសង់​ដោយ ក្រុមហ៊ុន​សំណង់ សុខ សុខា មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ ស្រុក​កោះធំ  ខេត្តកណ្ដាល៕

អត្ថបទ៖ សុផល

រូបភាព៖ មន្ទីរសាធារណៈការ​ ខេត្តកណ្ដាល​

មតិយោបល់