• 2018-07-10 07:22:41
  • ចរាចរណ៍

ខែមិថុនា! ក្រ​សួង​ពិន័យរថយន្ត​ដឹក​លើស​ទម្ងន់បានជាង​៥០០​លាន​រៀល

  • 2018-07-10 07:22:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ឲ្យ​ដឹង​ថា​ក្នុង​ខែ​មីថុនា កន្លង​ទៅនេះ​រថយន្ត​ដឹក​លើស​ទម្ងន់ជាង​២០០​គ្រឿង​ត្រូវ​បាន​ឃាត់ និង​ពិន័យ​ជា​ប្រាក់​ចំនួនជាង​៥០០​លាន​រៀល ចំនួន​នេះមាន​ការ​កើន​ឡើង​បើ​ធៀបទៅ​នឹង​ខែឧសភា។

(រូបភាព៖ក្រ​សួងសាធារណការ)

កាលពី​ម្សិល​មិញ​ក្រ​សួងសាធារណការ​បាន​ចេញ​របាយការណ៍​ពី​ការ​ឃាត់ និងពិន័យ​រថយន្ត​ដឹង​លើស​ទម្ងន់សម្រាប់​ខែ​មិថុនា ឆ្នាំ២០១៨។ បើ​តាម​ទិន្ន័យ​ក្នុង​របាយការណ៍ រថយន្ត​ដឹង​លើស​ទម្ងន់​មាន​ចំនួន​២១២គ្រឿង​ត្រូវបានឃាត់ និង​ពិន័យ។ បើ​ធៀបទៅនឹង​ខែ​ឧសភា ឆ្នាំ២០១៨ មានការ​កើន​ឡើង​ចំនួន​១១​គ្រឿង។ សម្រាប់​ថវិកាបាន​ពី​ការ​ផាកពិន័យ​ក្នុង​ខែ​មិថុនា នេះ​មាន​ចំនួន​ជាង​៥០០​លាន​រៀល។

បើ​តាម​ប្រ​ភព​ដដែល​រថយន្ត​ដែលឃាត់ និងពិន័យ​នេះ​មាន​ផ្ទុក​លើក​ទម្ងន់​ចាប់ពី​ប្រាំតោន ទៅ​ដល់​៤៦​តោន៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់