• 2018-07-10 10:09:04
  • ចរាចរណ៍

នៅមុននេះបន្តិច ដីបាក់ស្រុត តាមចិញ្ចើមផ្លូវជាតិលេខ៤ បង្កការភ្ញាក់ផ្អើល

  • 2018-07-10 10:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​​ការ​ជូន​ដំណឹង​របស់​ក្រសួង​សាធារណការ និងក្រសួង​ធនធាន​ទឹក​មុន​នេះ​បន្តិច ឲ្យដឹង​ថា​ មានករណី​ស្រុត​បាក់​ដីចំណី​ផ្លូវជាតិ​លេខ០៤​ ក្នុងស្រុក​កំពង់​សីលា ​ឃុំអូរ​បាក់រទេះ ​ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ចន្លោះ​គីឡូម៉ែត្រ​ ១៣៤-១៣៥ ទិស​ដៅពី​ ភ្នំពេញ​ទៅ ខេត្ត​ព្រះ​សីហនុ ​ខាង​ស្តាំ​ដៃ ដោយសារ​បរិមាណ​ទឹកភ្លៀង​ដែល​បានធ្លាក់​ជាប់ៗគ្នាជាងមួយសប្តាហ៍​ ។

ភ្លាមៗ​នោះ​ ​ក្រុម​ការងារ​ជំនាញ​អន្តរ​ក្រសួង​បាន​ចុះ​ត្រួត​ពិនិត្យ និង​ចាត់​វិធាន​ការ​ត្រៀម​ជួស​ជុល​ ដើម្បី​ធានា​បានសុវត្ថិភាពជូនអ្នកដំណើរ​។

ដោយឡែក​ ក្រសួង​ធនធាន​ទឹក​ ​គូស​បញ្ជាក់ថា ​ចំពោះ​ស្ថានភាព​ទឹក​នៅ​ត្រង់​ចំណុច​ស្ពាន​សំរោង ផ្លូវជាតិលេខ ៤ ទឹក​ក៏​កំពុងមានការកើនឡើងជាបន្តបន្ទាប់ផងដែរ។ អាស្រ័យ​ហេតុនេះ​ សូម​ប្រជាពលរដ្ឋ​ និង​អ្នក​ដំណើរ​ទាំង​ឡាយ​ ​ប្រុង​ប្រយ័ត្ន​ត្រង់​ចំណុច​នេះ​ឲ្យបាន​ខ្ពស់។

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព ៖ ក្រសួងសាធារណការ

មតិយោបល់