• 2018-07-11 04:11:45
  • ព័ត៌មាន

គ្រោះធម្មជាតិសាហាវទាំង១០ ដែលធ្លាប់​កើតឡើងនៅជប៉ុន សម្លាប់មនុស្សច្រើនបំផុត

  • 2018-07-11 04:11:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​ទល់​នឹង​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៧៦នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ទឹកជំនន់ និង​បាក់​ដី ដោយ​សារ​ភ្លៀង នៅ​ភាគ​ខាង​លិច​ប្រទេស​ជប៉ុន ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៨។

បើ​ងាក​ទៅ​មើល​កាល​ពី​អតីតកាល​វិញ ជប៉ុន ធ្លាប់​បាន​ជួប​គ្រោះថ្នាក់​ធម្មជាតិ​ជា​ញឹកញយ ដែល​ខ្លះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​គ្រោះ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទាំង១០ ហើយ​សម្លាប់​មនុស្ស​ច្រើន​បំផុត៖

#១ រញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ Great Kantō ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ឆ្នាំ​១៩២៣ នៅ​តំបន់ Kantō កោះ Honshu បាន​សម្លាប់​មនុស្ស​ប្រមាណ ១៤០ ០០០នាក់

#២ រញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ Sanriku ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៨៩៦ នៅ​តំបន់ Tōhoku បាន​សម្លាប់​មនុស្ស​ចំនួន ២១ ៩៥៩នាក់

#៣ ព្យុះ​ទីហ្វុង និង រលក​ទឹកភ្លៀង North Kyushu Typhoon ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​១៨២៨ នៅ​ភាគខាងជើងកោះ Kyushu Island បាន​សម្លាប់​មនុស្ស​ចំនួន ១៩ ១១៣នាក់

#៤ រញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ Tōhoku ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១១ នៅ​ចម្ងាយ​៧២គីឡូម៉ែត្រពីឧបទ្វីប Oshika នៃតំបន់ Tōhoku បាន​សម្លាប់​មនុស្ស​ចំនួន ១៥ ៨៥៣នាក់

#៥ បន្ទុះ​ភ្នំ​ភ្លើង រញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ Great Unzen ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​១៧៩២ នៅ​ភ្នំ Unzen នៃ​កោះ Kyūshū បាន​សម្លាប់​មនុស្ស​ជាង ១៥ ០០០នាក់

#៦ រញ្ជួយ​ដី និង រលក​យក្ស​ស៊ូណាមិ Great Yaeyama ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៧៧១ នៅ​កោះ Ishigaki Island និង កោះ Miyako Island បាន​សម្លាប់​មនុស្ស​ជាង ១៣ ០០០នាក់

#៧ រញ្ជួយ​ដី Mino–Owari ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៨៩១ នៅ​ខេត្ត Mino និង ខេត្ត Owari បាន​សម្លាប់​មនុស្ស​ចំនួន ៧ ២៧៣នាក់

#៨ រញ្ជួយ​ដី Great Ansei ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​១៨៥៥ នៅ​ទីក្រុង​តូក្យូ បាន​សម្លាប់​មនុស្ស​ជាង ៧ ០០០នាក់

#៩ រញ្ជួយ​ដី Great Hanshin ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​១៩៩៥ នៅ​កោះ Awaji Island បាន​សម្លាប់​មនុស្ស​ចំនួន ៦ ៤៣៤នាក់

#១០ ព្យុះ​ទីហ្វុង និង រលក​ទឹកភ្លៀង Typhoon Vera ៖ កើត​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​១៩៥៩ ភាគ​ច្រើន​នៅ​ឆក​សមុទ្រ Ise Bay , ខេត្ត Aichi និង ខេត្ត Mie បាន​សម្លាប់​មនុស្ស​ចំនួន ៥ ០៩៨នាក់

ចុច​អាន៖

ប្រែសម្រួល៖ សេង ឡុង

មតិយោបល់