• 2018-07-11 06:42:55
  • ការអប់រំ

សិស្សប្រ​ឡងបាក់​ឌុប ធ្វើបានពិន្ទុប៉ុណ្ណេះ​ដឹង​តែ​ត្រូវ​កំណត់​ថា​ជាប់ហើយ​

  • 2018-07-11 06:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

សម័យ​ប្រ​ឡង​មធ្យមសិក្សាទុតិយភូមិ​នឹង​ឈាន​ចូល​មក​ដល់​នៅ​ចុងខែសីហា ខាង​មុខនេះ ដោយ​មាន​ការបែងចែកសិស្សប្រឡងជាថ្នាក់​វិទ្យាសាស្រ្ត និង​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម។

(សកម្មភាពត្រួតពិនិត្យ​សំណៅឯកសារ​ផ្សេង​ៗមុន​ចូលបន្ទប់ប្រឡងកាលពី​ឆ្នាំ២០១៧)

សម្រាប់​ការ​ប្រ​ឡង​នៅ​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ២០១៨ ខាងមុខនេះ​​ ថ្នាក់​វិទ្យាសាស្រ្ត​​ មុខវិជ្ជាជីវិទ្យា គីមីវិទ្យា រូបវិទ្យា និងអក្សរសាស្រ្តខ្មែរមាន​ពិន្ទុពេញ​ចំនួន៧៥ ដោយឡែក​គណិតវិទ្យាមានពិន្ទុពេញ​១២៥ និង​ភាសាបរទេស និង​មុខវិជ្ជាជម្រើស​ប្រវត្តិវិទ្យាមាន​ពីន្ទុពេញ​៥០​ដូចគ្នា។ នេះបើតាមព័ត៌មាននៅលើ​ហ្វេស​ប៊ុក​ក្រ​សួង​អប់រំ។​

បើ​តាម​ប្រ​ភពដដែល សម្រាប់​ថ្នាក់​វិទ្យាសាស្រ្ត​សង្គម មុខវិជ្ជាភូមិវិទ្យា ប្រ​វត្តិវិទ្យា សីលធម៌-ពល​រដ្ឋ នីង​គណិត​វិទ្យាមាន​ពិន្ទុពេញ៧៥ ដោយឡែកមុខវិជ្ជាជម្រើស​ផែនដី-បរិស្ថានវិទ្យា និងភាសាបរទេសមានពិន្ទុពេញ​៥០ ខណៈ​អក្សរសាស្រ្តខ្មែរ​មានពិន្ទុ​ពេញ​ចំនួន​១២៥។

តើ​ពិន្ទុ​​ប៉ុន្មាន​​ត្រូវ​បាន​កំណត់​ឲ្យ​ជាប់​ សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ?

ក្រ​សួង​អប់​រំសរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួននៅ​ថ្ងៃនេះថា៖ «របប​ពិន្ទុ​ប្រឡង​អតិបរមា ៥០០ពិន្ទុ ប៉ុន្តែ​ដោយ​មុខ​វិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០ ដក ២៥ រួច​ចែក​នឹង ២ ស្មើនឹង ២៣៧,៥ពិន្ទុ យក​ត្រឹម ២៣៧ពិន្ទុ ជាប់»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់