• 2018-07-11 09:16:48
  • ការអប់រំ

ល្អណាស់! ក្រសួង១ ប្រកាសផ្ដល់កម្ចីសិក្សាគ្មានទ្រព្យបញ្ចាំ ការប្រាក់ទាប ឬរៀនចប់ចាំសងក៏បាន

  • 2018-07-11 09:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ទេសចរណ៍​ ដែល​អះអាង​​ថា​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​ពលរដ្ឋ​ក្នុង​ស្រុក​​ប្រមាណ​ ១លាននាក់ ​ពី​វិស័យ​ទេសចរណ៍​នៅឆ្នាំ២០២០ ​បច្ចុប្បន្ន​បាន​ប្រកាស​គម្រោង​ផ្ដល់​កម្ចី​ពិសេសថ្មី​មួយសម្រាប់​សិស្ស ​និស្សិត​ ​ដែល​មាន​​​លក្ខខណ្ឌ​ងាយ​ស្រួល​សម្រួល​ដល់​អ្នកស្នើ​សុំ​កម្ចី​ អាច​ខ្ចី​បាន​ រហូតដល់​ ០៦-០៧ឆ្នាំ។ ​​​

គម្រោង​កម្ចី​នេះ​ មាន​អត្រា​ការ​ប្រាក់​ទាប​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​ទ្រព្យ​បញ្ចាំ​ ហើយ​ការ​ទូទាត់​សង​មាន​ច្រើន​ជម្រើស​ដែល​រួម​មាន​៖

១. នៅ​ក្នុង​អំឡុង​ពេល​សិក្សា​ អ្នកខ្ចី​អាច​បង់​សង​តែ​ការ​ប្រាក់​ប្រមាណ​ ០៤ដុល្លារ ​ក្នុង១ខែ​ សម្រាប់​ទំហំ​ទឹក​ប្រាក់​កម្ចី​ចំនួន​​ ៥០០ដុល្លារ។​

២. នៅ​ក្នុង​អំឡុង​ពេល​សិក្សា​ អ្នក​អាច​បង់​​ទឹក​ប្រាក់ដើម​ និង​ការ​ប្រាក់​ប្រមាណ​ ៤៦ដុល្លារ ​ក្នុង១ខែ ក្នុងរយៈពេល​១ឆ្នាំ សម្រាប់​ទំហំ​ទឹក​ប្រាក់​កម្ចី​ចំនួន​ ៥០០ដុល្លារ​។

៣. បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ ពេល​រក​ការងារ​ធ្វើ​បាន​ហើយ ទើប​អ្នក​ខ្ចី​បង់​សង​ក៏បាន​ ទាំង​ប្រាក់​ដើម​ និង​ការ​ប្រាក់​ប្រមាណ ៤៦ដុល្លារ ក្នុង១ខែ​ ក្នុងរយៈពេល​១ឆ្នាំ​ សម្រាប់​ទំហំ​ទឹក​ប្រាក់​កម្ចី​ចំនួន​ ៥០០ដុល្លារ​។

​យុវជន​ សិស្ស និស្សិត​ បុគ្គលិក​ក្រុមហ៊ុន​ អ្នក​ជំនាញ​ទេសចរណ៍​ និង​សាធារណជន​ទាំងអស់​អាច​ធ្វើការ​ទំនាក់ទំនង​ ដោយ​ផ្ទាល់​ជា​មួយ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ ដែល​មាន​ផ្ដល់​កម្ចី​សិក្សា​បានសហការណ៍ជាមួយក្រសួងទាំងអស់​រួមមាន៖

១. ធនាគារ​អេស៊ីលីដា

២. ធនាគារ​កាណាឌីយ៉ា

៣. ហ្វូតាបា​ មីក្រូហិរញ្ញវត្ថុ

៤. ហត្ថាកសិករ ​លីមីតធីត

៥. គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​ក្រេឌីត

៦. គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ CMK

សូមអានលម្អិតសេចក្ដីប្រកាសដូចខាងក្រោមបន្ថែម៖

ចុចអានបន្ត៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់