• 2018-07-12 02:00:00
  • សុខភាព

អ្នក​ជំនាញ បញ្ជាក់​ពី​មហារីក​ដ៏​កម្រ​ម្យ៉ាង​ ចំពោះ​កុមារ ដែល​​រង​កម្ដៅ​ព្រះអាទិត្យ អាច​ស្លាប់​បាន

  • 2018-07-12 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ខាង​ជំងឺ​មហារីក​បាន​ឲ្យ​ដឹង​ថា ពន្លឺ​ព្រះអាទិត្យ​អាច​ធ្វើឲ្យ​កុមារ​តូច​ៗ និង​យុវវ័យ​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មហារីក​ស្បែក​ដែល​អាច​ស្លាប់​បាន ដូច្នេះ​ឪពុក​ម្ដាយ​ត្រូវតែ​ការពារ​ក្មេងៗ​ទាំង​នេះ​ពី​ពន្លឺ​ព្រះអាទិត្យ និង​បង្រៀន​ពួកគេ​ អំពី​សុវត្ថិភាព​ នៃ​ការ​ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យ​នៅ​ខាងក្រៅ​ផ្ទះ​។   

​វេជ្ជបណ្ឌិត Alberto Pappo ប្រធាន​នៃ​ការ​បែក​ចែក​សុំ​សាច់​រឹង​នៅ​ឯ St. Jude Children’s Research Hospital ក្នុង​ទីក្រុង Memphis, Tenn បាន​ឲ្យ​ដឹង​ថា ចូរ​កុំ​យល់ថា ក្មេងៗ​មិន​អាច​កើត​ជំងឺ​មហារីក​ស្បែក​ ដោយសារតែ​ពួកគេ​នៅ​ក្មេង​ឲ្យសោះ​។   វា​មិន​ដូចគ្នា​នឹង​ជំងឺ​មហារីក​ផ្សេង​ឡើយ មហារីក​ស្បែក​ប្រភេទ Melanoma ដែល​យើង​ឃើញ​ភាគច្រើន​កើតឡើង​លើ​មនុស្ស​វ័យ​ជំទង់ ក៏​អាច​កើតឡើង​លើ​មនុស្ស​ពេញវ័យ​ដូចគ្នា​ដែរ​។ 

​ថ្វីបើ​វា​ជា​ករណី​កម្រ​ក៏ដោយ តែ​ជំងឺ​មហារីក​ស្បែក Melanoma គឺជា​ប្រភេទ​ជំងឺ​មហារីក​ស្បែក​ដែល​កើតឡើង​ញឹកញាប់​បំផុត​លើ​អ្នកជំងឺ​វ័យក្មេង ហើយ​ភាគច្រើន​គឺ​យុវវ័យ​តែ​ម្ដង​។

ក្មេងៗ​មិន​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ការពារ​ពី​ការបំផ្លាញ​ខ្លាំង​របស់​ពន្លឺ​ព្រះអាទិត្យ​ទេ ដូច្នេះ​ឪពុក​ម្ដាយ​គួរតែ​ចាប់​ផ្ដើម​ប្រើប្រាស់​ឡេ​ការពារ​កម្ដៅ​ព្រះអាទិត្យ​ឲ្យបាន​លឿន​សម្រាប់​ពួកគេ និង​ធ្វើឲ្យ​រឿង​នេះ​ក្លាយទៅជា​ទម្លាប់​ពេញ​មួយ​ជីវិត​តែ​ម្ដង​ទៅ​។ 

​នៅ​សហរដ្ឋអាមេរិក មាន​ករណី​ជំងឺ​មហារីក Melanoma ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ថ្មី​ប្រហែល ៧៦៧០០​ករណី​ជា​រៀងរាល់​ឆ្នាំ​។

មហារីក​ស្បែក Melanoma ភាគច្រើន​កើតឡើង​លើ​មនុស្ស​ស្បែក​ស​តែ​ម្ដង​។

ប្រហែល ៧​ភាគរយ ​នៃ​ជំងឺ​មហារីក​ជាច្រើន​ លើ​មនុស្ស​វ័យក្មេង​អាយុ​ពី ១៥ ទៅ ១៩​ឆ្នាំ​គឺជា​មហារីក​ស្បែក​ប្រភេទ Melanoma​។ 

​ឪពុក​ម្ដាយ​គួរតែ​តាមដាន​កូន​របស់​ខ្លួន ជាពិសេស​រោគសញ្ញា​ដូចជា​ ប្រជ្រុយ​ដែល​មាន​ការប្រែប្រួល​ច្រើន

ប្រជ្រុយ​ដែល​ដុះ​ច្រើន ឬ​មិន​បាត់​ទៅ​វិញ

ប្រជ្រុយ​ដែល​មាន​រាង​ចម្លែក ឬ​ធំ

ដុំ​ដែល​ក្រហម ឬ​ស្លេក ប្រជ្រុយ ឬ​ដុំ​ដែល​រមាស់ ឬ​ហូរ​ឈាម​៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់