• 2018-07-11 13:02:15
  • ព័ត៌មាន

ព្រោះ​ចង់​បាន​ចេក​មក​ឆី ដំរី​មួយ​ក្បាល​ធ្វើ​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ដាក់​អ្នក​បើក​ឡាន​ក្រុង ផ្អើលដល់សារព័ត៌មានល្បីចិន

  • 2018-07-11 13:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​វីដេអូ​មួយ​បង្ហោះ​ដោយ​សារព័ត៌មាន Global Times របស់​ចិន​ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​អំពី​ដំរី​មួយ​ប្រើ​ប្រមោយ​ខ្លួន ដើម្បី​យក​ចេក​មួយ​ស្និត​ពី​ក្នុង​ឡាន​ក្រុង​ដើម្បី​យក​មក​ឆី។ ទោះ​ជា​យ៉ាង​ណា ក្នុង​ពេល​យក​ចេក​នោះ ដំរី​បាន​ធ្វើ​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ដល់​តៃកុង​ឡាន​ក្រុង​នោះ។

វីដេអូ​ទំនង​ជា​ថត​ដោយ​អ្នក​ដំណើរ​ក្នុង​ឡាន​ក្រុង បាន​បង្ហាញ​ពី​ទិដ្ឋភាព​មួយ​នៅ​លើ​ដង​ផ្លូវ​មួយ​កន្លែង​ នៅ​ក្រុង​ Kataragama ប្រទេស​ស្រីលង្កា។ លើ​ផ្លូវ​នោះ​ មាន​ដំរី​ធំ​ល្មម​មួយ​ក្បាល។ នៅ​ពេល​ឡាន​ក្រុង​បាន​ធ្វើ​ដំណើរ​ទៅ​ជិត​ដំរី​នោះ ស្រាប់​តែ​សត្វ​នោះ​បាន​យក​ប្រមោយ​ខ្លួន​ចូល​ទៅ​ក្នុង​ឡាន​​តែ​ម្ដង។

ដំបូង​ឡើយ គេ​មិន​ដឹង​ថា ម៉េច​ដំរី​នោះ​ធ្វើ​បែប​នេះ​ឡើយ ប៉ុន្តែ​ដោយ​សត្វ​បាន​ឈ្មុល​យក​ចំណី​ចំណុក​រួម​មាន​ចេក និង​កញ្ចប់​អាហារ​ជា​ដើម ទើប​អ្នក​នៅ​ក្នុង​ឡាន​ក្រុង បាន​យក​ចេក​មួយ​ស្និត​ដាក់​នៅ​លើ​ប្រមោយ​ដំរី​តែ​ម្ដង។

បើ​តាម​វីដេអូ ក្នុង​អំឡុង​ពេល​ដែល​ដំរី​ឈ្មុល​យក​ចេក ប្រមោយ​របស់​វា​បាន​សង្កត់​យ៉ាង​ខ្លាំង​ដល់​អ្នក​បើក​បរ​ឡាន​ក្រុង មើល​ទៅ​គួរ​ឲ្យ​ខ្លាច។

សូម​ទស្សនា​សកម្មភាព​របស់​ដំរី​នោះ​តាម​រយៈ​វីដេអូ​ខាង​ក្រោម៖៕

ប្រភព៖ Global Times អត្ថបទ៖ សេរី មង្គល

មតិយោបល់