• 2018-07-12 02:09:35
  • ព័ត៌មាន

ជប៉ុនកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរមួយ ក្រោយទឹកជំនន់

  • 2018-07-12 02:09:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ជប៉ុន​រាប់​លាន កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​ទឹក​ជំនន់​ដ៏​អាក្រក់ និង​ភ្លៀង​ឥត​ឈប់​ឈរ បាន​វាយ​ប្រហារ​មក​លើ​ភាគ​ខាង​លិច​ប្រទេស​កាលពី​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០១៨​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច ១៧៦​នាក់​បើ​គិត​មក​ត្រឹម​ពេល​នេះ។

ក្រោយ​ពេល​ទឹក​ជំនន់ និង​ការ​បាក់​ដី​បាន​បញ្ចប់ យ៉ាង​ហោច​ណាស់​ផ្ទះ​ចំនួន ២៥៤ ០៨៤ ខ្នង​ក្នុង​ទីក្រុង Hiroshima, Ehime និង​អាណាខេត្ត Okayama ត្រូវ​បាន​កាត់​ផ្ដាច់​ទឹក​ស្អាត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រសួង​សុខាភិបាល។ ចំណែក​ឯ​ផ្ទះ​ប្រហែល ១ ១០០​ខ្នង​ក្នុង​អាណាខេត្ត ៩​ផ្សេង​ទៀត​រួម​មាន Osaka, Yamaguchi និង Tokushima ក៏​កំពុង​ជួប​ប្រទះ​បញ្ហា​អត់​ទឹក​ស្អាត​ប្រើប្រាស់​ផង​ដែរ ដោយ​សារ​ទឹក​ជំនន់​ហូរ​កាត​ផ្ដាច់។ លើស​ពី​នេះ​ទៀត គេ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណាទើប​អាច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​វិញ​នោះ​ទេ។

ទោះយ៉ាងណាក៏ដោយ ភាគ​ច្រើន​នៃ​ប្រជាជន​ដែល​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ខ្លួន កំពុង​ពឹង​ផ្អែក​លើ​ទឹក​ដែល​ផ្គត់ផ្គង់​ដោយ​ក្រុង និង​កង​កម្លាំង​ស្វ័យ​ការពារ៕

ចុចអាន ៖

ប្រភព៖ Japantimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់