- 2018-07-12 06:36:03
- ព័ត៌មាន
រកឃើញទុរេនជ្រលក់ថ្នាំរាប់តោននៅវៀតណាម បិតស្លាកសញ្ញាបរទេស
- 2018-07-12 06:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញទុរេនជ្រលក់ថ្នាំរាប់តោននៅវៀតណាម បិតស្លាកសញ្ញាបរទេស
ចន្លោះមិនឃើញ
ប៉ូលិសវៀតណាម បានរកឃើញទុរេនរាប់តោនសង្ស័យជ្រលក់ថ្នាំគីមីនៅកន្លែងលក់ក្នុងតំបន់មួយនៃភាគខាងត្បូងប្រទេសកាលពីសប្ដាហ៍មុន។
យោងតាម Tuoitre ឲ្យដឹងថា អាជ្ញាធរខេត្ត Dong Nai ចុះធ្វើការត្រួតពិនិត្យកាលពីថ្ងៃទី ៦ កក្កដាកន្លងទៅ និងរកឃើញកម្មករមួយក្រុមកំពុងជ្រលក់ថ្នាំពណ៌លឿងដើម្បីឲ្យមើលទៅស្រស់ល្អ។ កន្លែងជ្រលក់ថ្នាំនេះ ត្រូវបានគេស្គាល់ថាជាកម្មសិទ្ធិរបស់ម្ចាស់ឈ្មោះ Nguyen Thanh Tam ដែលជាឈ្មួយមួយរូប។
ក្រោយពេលត្រួតពិនិត្យ ប៉ូលិសបានធ្វើការដកហូតទុរេនចំនួន ១៤តោនវេចខ្ចប់ក្នុងកេះជាង ៨០០ និងថ្នាំគីមីចំនួន ២០ដប។ លើសពីនេះទៀត ស្លាកសញ្ញាជាង ៣០គីឡូក្រាមដែលបានបោះពុម្ភជាភាសាផ្សេងៗគ្នាសម្រាប់បិទលើផ្លែទុរេន និងម្សៅពណ៌លឿងជាង ១០ថង់ទៀត ក៏ត្រូវបានដកហូតផងដែរ។
មកទល់ពេលនេះ អាជ្ញាធរក្នុងតំបន់កំពុងធ្វើការត្រួតពិនិត្យទុរេនដកហូតទាំងនោះ ដើម្បីកំណត់ថាតើវាអាចប៉ះពាល់ដល់សុខភាពឬយ៉ាងណា៕
ចុចអាន ៖