• 2018-07-12 06:53:48
  • ព័ត៌មាន

រដ្ឋាភិបាល​ហាមពល​រដ្ឋទទួលទាន និង​លក់​គ្រឿង​ស្រវឹង​ចំនួនពីរ​ថ្ងៃ​

  • 2018-07-12 06:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ណែ​នាំ​មួយ​ដល់​សាធារណជន​ស្តីពី​ការ​ផ្អាក​លក់​ដូរ និង​ពិសារគ្រឿង​ស្រវឹង​នៅ​មួយ​ថ្ងៃមុន​ថ្ងៃ​បោះ​ឆ្នោត និង​ថ្ងៃបោះ​ឆ្នោត ដោយថា​ដើម្បី​ឲ្យការ​បោះ​ឆ្នោត​ប្រ​ព្រឹត្តទៅ​ក្នុង​បរិយាកាស​នយោបាយ​ល្អ សេរី យុត្តិធម៌ ត្រឹមត្រូវ និងគ្មាន​អំពើហិសង្សា។

ក្នុង​លិខិត​ជូន​ដំណឹង​មួយ​ចុះថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ២០១៨ និង​ត្រូវបាន​ផ្សព្វ​ផ្សាយ​ច្រើន​លើ​បញ្តាញ​សង្គមនៅ​ថ្ងៃនេះ សរសេរថា​ រាជរដ្ឋាភិបាល​កន្លង​មក​សង្កេត​ឃើញ​ថា​ការ​ទទួលទាន​គ្រឿង​ស្រវឹង​គ្រប់​ប្រ​ភេទ​ ភាគច្រើនបានបង្ករ​ឲ្យ​មាន​​អំពើ​ហិង្សា គ្រោះ​ថ្នាក់​ចរាចរណ៍ បទល្មើស​នានា និង​ពេល​ខ្លះ​ធ្វើ​ឲ្យ​បាត់​សណ្តាប់​ធ្នាប់​សាធារណៈផង។

សេចក្តីជូន​ដំណឹង​ដដែលសរសេរ​ទៀតថា​ ដើម្បី​ឲ្យការ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ប្រ​ព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌ គ្មាន​ការ​បំភិត​បំភ័យ គ្មាន​ការ​គំរាម​កំហែង គ្មាន​អំពើ​ហិង្សា និង​បាតុភាពនានា រដ្ឋាភិបាល​សម្រេច​ឲ្យ​មានការ​ផ្អាក​ការទទួលទាន និង​លក់គ្រឿង​ស្រវឹង​ចំនួនមួយ​ថ្ងៃមុន​ថ្ងៃបោះ​ឆ្នោត និង​ថ្ងៃបោះ​ឆ្នោត។

ប្រ​ភព​ដដែល​សរសេរថា៖ «ប្រ​ជា​ពល​រដ្ឋ និង​ជន​បរទេសទាំងអស់​ដែល​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​ចូល​រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល...ពាណិជ្ជករ និងអាជីវករ ដោយ​ត្រូវ​ផ្អាក​លក់​ដូរ និង​ពិសារ​គ្រឿង​ស្រវឹង...​ចាប់ពី​ថ្ងៃទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដើម្បីទប់​ស្កាត់ ​អំពើ​ហិង្សា ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ គ្រោះ​ថ្នាក់​ចរាចរណ៍ បទល្មើស​នានា ដែល​អាចបណ្តាល​មកពី​ការ​ពិសារ​គ្រឿង​ស្រវឹងគ្រប់​ប្រភេទ»៕​

អត្ថបទ៖ ទូច សុខា

មតិយោបល់